គ្រោះថ្នាក់ចរាចរថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ស្លាប់ ៤នាក់ របួស៨នាក់
ភ្នំពេញ ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ថា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៨លើក(យប់៤លើក) បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់(ស្រី១នាក់) របួសធ្ងន់ ៨នាក់(ស្រី៣នាក់) មិនពាក់មួកសុវត្ថិភាពពេលគ្រោះថ្នាក់ ៩នាក់ (យប់៤លើក) ។
នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំង ៨លើកនេះ បានបង្កឲ្យមានការខូចខាតយានយន្តសរុប ១៦គ្រឿង ក្នុងនោះមានម៉ូតូ ៨គ្រឿង រថយន្តធុនតូច ៥គ្រឿង រថយន្តធំ ២គ្រឿង ។មូលហេតុដែលបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពី ល្បឿន ៣លើក(ស្លាប់២នាក់), មិនគោរពសិទ្ធិ ២លើក, មិនប្រកាន់ស្តាំ ១លើក(ស្លាប់១នាក់), ស្រវឹង ១លើក និងប្រជែង ១លើក(ស្លាប់១នាក់) ។គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន ផ្លូវជាតិ ៤លើក ផ្លូវខេត្ត ៤លើក ។ ដោយឡែក យានយន្តដែលបង្កហេតុ រួមមាន រថយន្តតូច ៦លើក រថយន្តធំ ២លើក ។ខេត្ត-រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ៖ ខេត្តកំពង់ស្ពឺ ១លើក ស្លាប់១នាក់, កណ្តាល ១លើក ស្លាប់១នាក់ និងខេត្តក្រចេះ ២លើក ស្លាប់២នាក់(ស្រី១នាក់) របួស២នាក់(ស្រី) ។
របាយការណ៍គ្រោះថ្នាក់ចរាចរផ្លូវគោករយៈពេល១៣ថ្ងៃ គិតចាប់ពីថ្ងៃទី១-១៣ ខែកញ្ញា ឆ្នាំ២០១៨ កើតឡើងចំនួន ១០៤លើក បណ្តាលឲ្យមនុស្សស្លាប់ ៤៩នាក់ របួសសរុប ១៤៣នាក់ របួសធ្ងន់ ១០៦នាក់ របួសស្រាល ៣៧នាក់ ៕