ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រតិភូក្រសួងអប់រំ ចូលរួមកិច្ចប្រជុំ អន្តររដ្ឋាភិបាលអាស៊ី-អូសេអានី ស្តីពីការប្រឆាំងដូប៉ា ក្នុងវិស័យកីឡា

60

ភ្នំពេញ៖ប្រតិភូក្រសួងអប់រំ យុវជន និងកីឡាកម្ពុជាបាន ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអន្តររដ្ឋាភិបាល តំបន់អាស៊ី-អូសេអានី លើកទី១៧ ស្តីពីការប្រឆាំងដូប៉ាក្នុងវិស័យកីឡា (The 17″ Asia/Oceania Region Intergovernmental Ministerial Meeting on Anti Doping in Sport)ពីថ្ងៃទី១៤ដល់១៥ ខែមីនា ឆ្នាំ២០២២ នៅទីក្រុងឌូបៃ សហភាពអារ៉ាប់។

ប្រតិភូនេះដឹកនាំដោយឯកឧត្តមប៊ូ ជុំសេរីអនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភា
ចារ្យរដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា អមដំណើរ ដោយសមាជិកពីររូប គឺលោកបណ្ឌិត អ៊ុក ឌីវ៉ង់ អគ្គនាយករងកីឡា និងជាសមាជិកតំណាងប្រទេស និងលោក អ៊ិត ឡេង ប្រធានការិយាល័យ CADA(Cambodia Anti-Doping Agency)
បើតាមការផ្តល់ខ្លឹមសារពី ក្រុមប្រតិភូក្រសួងអប់រំយុវជននិងកីឡា និងនាយកដ្ឋានជំនាញក្រោម ឱវាទបានបញ្ជាក់ថា គោលបំណងចម្បងៗ នៃកិច្ចប្រជុំនេះ ផ្តោតសំខាន់លើ៥ចំណុច រួមមាន ពិនិត្យរបាយការណ៍វឌ្ឍនភាព និងបញ្ហាប្រឈមរបស់អង្គការ ប្រឆាំងដូប៉ាជាតិ ក្នុងតំបន់អាស៊ី-អូសេអានី។ ផែនការយុទ្ធសាស្ត្ររបស់ WADA(World Anti-Doping Agency) ២០២២ -២០២៤។ ដំណើរការបោះឆ្នោតជ្រើសរើស សមាជិកក្រុមប្រឹក្សាមូលនិធិ WADA តំបន់អាស៊ី ឆ្នាំ២០២៣។របាយការណ៍របស់ គណ:កម្មការហិរញ្ញវត្ថុ តំបន់អាស៊ី និងប្រាក់វិភាគ ទាន WADA 2023។ ៥-របាយការណ៍លទ្ធផល សន្និសីទ្ធរដ្ឋភាគី លើកទី៨ ស្តីពីអនុសញ្ញាប្រឆាំងដូប៉ា UNESCO៕

អត្ថបទដែលជាប់ទាក់ទង