មន្ត្រីរាជការជានិវត្តន៍ជនចំនួន ៦៧នាក់ របស់ក្រសួង ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច. ទទួលបានការលើក ទឹកចិត្តពីលោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន
ភ្នំពេញ៖ លោកស្រី យក់ ណារ៉េត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ជួបសំណេះសំណាលជាមួយ មន្ត្រីរាជការជានិវត្តន៍ជន ចំនួន ៦៧នាក់ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃអង្គារ៍ ១៣កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ។
នៅក្នុងកម្មវិធីនោះផងដែរក៏ មានការអញ្ជើញ ចូលរួមពីសំណាក់លោក តុង វណ្ណៈ នាយករងខុទ្ទកាល័យលោក ប៉ែន ច័ន្ទសុខរិន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋាន រដ្ឋបាលកិច្ចការទូទៅលោក អ៊ួន ម៉េងឈាន់ អគ្គនាយក នៃអគ្គនាយករដ្ឋានអធិការកិច្ច លោក ច័ន្ទ ចរិយា ប្រធាននាយកដ្ឋាន បុគ្គលិក និងធនធានមនុស្ស និងមន្ត្រីរាជការជានិវត្តន៍ជន ។
ក្នុងឱកាសនោះលោកស្រី យ៉ក់ ណារ៉េត ក៏បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពី សំណាក់លោក កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី ជូនដល់មន្ត្រីរាជ ការជានិវត្តន៍ជន ដោយ ក្តីនឹករលឹក និងការគិតគូរអំពី សុខទុក្ខនៅគ្រប់ពេលវេលា ។
លោកស្រី យក់ ណារ៉េត ក៏បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ ដល់មន្ត្រីរាជការចូលនិវត្តន៍ ចំពោះការ ខិតខំប្រឹងប្រែងរបស់មន្ត្រីគ្រប់ ផ្នែកបានបំពេញតួនាទី ភារកិច្ចបានល្អរយៈ ពេលកន្លងមក ក្រោមម្លប់សន្តិភាពប្រទេសជាតិ មានការអភិវឌ្ឍរីកចម្រើន ធ្វើឱ្យកំណើនសេដ្ឋកិច្ចមានការកើនឡើង ធានាបាននិរន្តរភាព សម្រាប់សេដ្ឋកិច្ចជាតិ។
លោកស្រី បានអំពាវនាវឱ្យ មន្ត្រីរាជការគឺមិនត្រូវមើលស្រាល នូវជំងឺកូវីដ១៩ ជាពិសេស មេរោគបំផ្លែងខ្លួន អូមីក្រុង ស្របពេលដែលពិភពលោក បាននឹងកំពុងប្រយុទ្ធប្រឆាំង នឹងជំងឺដ៏កាចសាហាវនេះ ខណៈដែលការចម្លងនៅបន្តកើតមាន និងមនុស្សនៅតែស្លាប់នៅឡើយ និងត្រូវចូលរួមអនុវត្តឲ្យបាន នូវវិធានការណ៍របស់ ក្រសួងសុខាភិ បាល គឺ ៣ការពារ ៣កុំ ឲ្យបានគ្រប់ៗគ្នា ដើម្បីចូលរួម កាត់បន្ថយនូវការឆ្លងចូលក្នុងសហគមន៍។
ក្នុងឱកាសនោះផងដែរ លោកស្រី យ៉ក់ ណារ៉េត ក៏បាននាំយកនូវអំណោយរបស់ លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រគល់ជូនដល់មន្រ្តីនិវត្តន៍ជន ដោយម្នាក់ៗទទួល បានឃីត១កញ្ចប់,អង្ករ១បេ,មី១កេស និងថវិកា៥ម៉ឺនរៀលផងដែរ ៕ សំរិត