ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចក្រឡាហោម ស ខេង ចេញសេចក្ដីណែនាំ ពីការរៀបចំនីតិវិធីប្រតិបត្តិស្ដង់ដា សម្រាប់ការស៉ើបអង្កេត និងកិច្ចសហការជាតិ ក្នុងការស៉ើបអង្កេត

53

 

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាសហប្រធាន គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិ ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (គ.ស.ហ) បានចេញសេចក្ដីណែនាំ ស្ដីពីការរៀបចំ នីតិវិធីប្រតិបត្តិស្ដង់ដាសម្រាប់ការស៉ើបអង្កេត និងកិច្ចសហការជាតិក្នុងការស៉ើបអង្កេត។

លិខិតរបស់សម្ដេចក្រឡាហោម ស ខេង នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ បានធ្វើការណែនាំនូវបីចំណុចធំៗរួមមាន៖ ការរៀបចំនីតិវិធី ប្រតិបត្តិស្ដង់ដាសម្រាប់ការស៉ើបអង្កេត, កិច្ចសហការជាតិក្នុងការស៉ើបអង្កេត និងការស្នើសុំព័ត៌មាន ហិរញ្ញវត្ថុទៅអង្គភាពស៉ើបការណ៍ហិរញ្ញវត្ថុកម្ពុជា។

សម្ដេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ថា ដើម្បីបម្រើដល់ ប្រសិទ្ធភាព​នៃការស៉ើបអង្កេត រួមទាំងការស៉ើបអង្កេតបទល្មើសសម្អាតប្រាក់ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ក្រសួង ស្ថាប័ន ឬអង្គភាពដែលទទួល បានសំណើដូចបាន រៀបរាប់ខាងលើ ត្រូវឆ្លើយតបតាម សំណើជាបន្ទាន់។ ក្រសួង ស្ថាប័ន ឬអង្គភាព ដែលមាននីតិសម្បទា ជាមន្ដ្រីនគរបាលយុត្តិធម៌ ត្រូវមានទំនាក់ទំនងទ្វេភាគី ដើម្បីជួយគ្នាទៅវិញទៅមក៕

អត្ថបទដែលជាប់ទាក់ទង