បញ្ចូនឪពុកទៅពន្ធធនាគារ ខេត្តកំពង់ចាម ករណីឃាតកម្មបណ្តាលឲ្យកូនស្លាប់
កំពង់ចាម ៖ កាលពីថ្ងៃទី11 ខែមីនា ឆ្នាំ 2022 វេលាម៉ោង14 :30នាទី អធិការដ្ឋាននគរបាលស្រុកជើងព្រៃ បានទទួលបណ្តឹងថា មានករណីឃាតកម្ម បណ្តាលអោយក្មេងម្នាក់ឈ្មោះអុី ចាន់អេង ភេទប្រុស អាយុ04ខែស្លាប់ ពីឈ្មោះកែម វីន ( ត្រូវជាម្តាយបង្កើត ) ភេទស្រី អាយុ22ឆ្នាំ ជាតិខ្មែរ នៅចំនុចភូមិក្តុយ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
ក្រោយពីទទួលបានព័ត៌មាននិងបណ្តឹងនេះភ្លាម លោកវរសេនីយ៍ទោ នួន ម៉េងហ៊ួរ អធិការនគរបាលស្រុកជើងព្រៃ បានចាត់បញ្ជាឱ្យលោកវរសេនីយ៍ទោកាំង គីមហុង , លោកវរសេនីយ៍ទោ រឿង សេងនាង អធិការរងទទួលផែនព្រហ្មទណ្ឌ នឹងលោកវរសេនីយ៍ទោ យ៉ែម សុភាព អធិការរង ទទួលជំនួយការដឹកនាំផ្នែកពិនិត្យវិភាគទីកន្លែងកើតហេតុ ដឹកនាំកំលាំងជំនាញ សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្តើងជ័យ និងអាជ្ញាធរមូលដ្ឋាន ចុះទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យស្រាវជ្រាវស៊ើបអង្កេត ។
ជាលទ្ធផល កម្លាំងជំនាញយើងបាន ធ្វើការនាំខ្លួនជនសង្ស័យ ចំនួន01នាក់ ឈ្មោះលាន់ ឡេក ភេទប្រុស អាយុ26 ឆ្នាំជាតិខ្មែរ នៅភូមិក្តុយ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម យកមកកាន់ អធិការដ្ឋាននគរបាលស្រុកជើងព្រៃ ដើម្បីធ្វើការសាកសួរស្រង់ចម្លើយ ក្នុងការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើអោយ ក្មេងប្រុសឈ្មោះអុី ចាន់អេង ភេទប្រុស អាយុ4ខែ ស្លាប់ពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យឈ្មោះលាន់ ឡេខ ភេទប្រុស អាយុ26ឆ្នាំ ជាតិខ្មែរ នៅភូមិក្តុយ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ត្រូវបានបញ្ចូនទៅ ពន្ធធនាគារ ខេត្តកំពង់ចាម តាមបញ្ជារបស់លោកតូច ឧត្តម ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម រួចរាល់ហើយ ៕