ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខេមរសហព័ន្ធតេក្វាន់ដូ WT បញ្ជូនក្រុមអត្តពលិក ទៅហ្វឹកហាត់ត្រៀម SEA GAMES 2O21 និង ប្រកួតជើងឯក ពិភពលោកនៅកូរ៉េ

61

ភ្នំពេញ៖ខេមរសហព័ន្ធតេក្វាន់ដូWT(World Taekwondo)នឹងបញ្ជូនកីឡាករកីឡាការិនី របស់ខ្លួនទៅហ្វឹកហាត់នៅសាធារណរដ្ឋ
កូរ៉េខាង រយៈពេល២១ថ្ងៃ នាមេសា ឆ្នាំ២O២២ខាងមុខ។
កីឡាករ កីឡាការិនីដែលនឹងត្រូវបញ្ជូនទៅ ហាត់នេះគឺលើប្រភេទទម្ងន់ មានសក្តានុពលសម្រាប់ ការដណ្តើមមេដាយព្រឹត្តិការណ៍
ការប្រកួតកីឡា SEA GAMES 2O21 ប្រព្រឹត្តិទៅនាឧសភា ជាមួយគ្នានេះដែរពួកគេនិងចូលរួមការប្រកួតកីឡាតេក្វាន់ដូ WT កម្រិតពិភពលោកនៅ សាធារណរដ្ឋកូរ៉េខាងត្បូង ចាប់ផ្តើមពីថ្ងៃទី២១ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំដដែល។

លោកបណ្ឌិត ជ្រិន សុធា អគ្គលេខាធិការនៃខេមរាសហព័ន្ធតេក្វាន់ដូ WTបានមានប្រសាសន៍ឲ្យដឹងថា ការប្រកួ តកីឡា SEA GAMES 2O21 នៅវៀតណាមកាន់ តែជិតមកដល់ហើយ ដូច្នេះខេមរាសហព័ន្ធតេក្វាន់ដូ WT ត្រៀមបញ្ជូនកីឡាករ-កីឡាការិនីលើប្រភេទទម្ងន់ដែលមានសក្តានុពលទៅហក្វឹកហាត់និងចូលរួមការប្រកួតកម្រិតពិភពលោក ទៅហ្វឹកហាត់នៅ សាធារណរដ្ឋកូរ៉េខាងត្បូង ដែលមានរយៈពេល២១ថ្ងៃ ចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី២៥ ខែមេសាឆ្នាំ២O២២ខាងមុខនេះ ការហ្វឹកហាត់នេះ ប្រព្រឹត្តនៅសាកលវិទ្យាល័យ Shinsung ខេត្ត Chungcheongnam-do ។

លោកបណ្ឌិតបន្តថា ខេសហព័ន្ធនឹងបញ្ជូនតែវិញ្ញាសាមេគុន ចំនួន៤នាក់ហ្វឹកហាត់ពង្រឹក សមត្ថភាពបន្ថែមដើម្បីចូលរួម កម្រិតពិភពលោក “World Taekwondo Poomsae Championships 2O22” នៅGoyang នៅសាធារណរដ្ឋកូរ៉េខាងត្បូង ចាប់ផ្តើមពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំដដែល។ ចំណែក ៥ វិញ្ញាសាដែលសង្ឈឹមបានមេដាយ SEA GAMES រួមមានវិញ្ញាសា ប្រយុទ្ធបុរសប្រភេទទម្ងន់ ក្រោម ៧៥ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៨៧ គីឡូក្រាម វិញ្ញាសាប្រយុទ្ធនារីប្រភេទទម្ងន់ក្រោម ៥៧ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៦២ គីឡូក្រាម និងវិញ្ញាសាមេគុនឯកត្តជនបុរស។
ជាមួយគ្នានេះ សហព័ន្ធ នឹងបញ្ជូនកីឡាករ-កីឡាការិនីតេក្វាន់ដូ WTទៅចូលរួមព្រឹត្តិការណ៍ប្រកួតកីឡា SEA GAMESលើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាមបានត្រៀម ចំនួន១៣ វិញ្ញាសាដែលម្ចាស់ផ្ទះកំណត់។ ការប្រកួត SEA GAMES 2O21ដាក់វិញ្ញាសា ១៩ វិញ្ញាសា ប៉ុន្តែប្រទេសដែលចូលរួម អាចចូលរួមប្រកួតបាន យ៉ាងច្រើនបំផុតបាន១៣ វិញ្ញាសាប៉ុណ្ណោះក្នុងមួយប្រទេសៗ លើកលែងម្ចាស់ផ្ទះមាន សិទ្ធដាក់១៩វិញ្ញាសាពេញតែម្តង៕

អត្ថបទដែលជាប់ទាក់ទង