ក្រុមអ្នកចិញ្ចឹមសត្ វបានដឹកជញ្ជូនអាហារស្ងួត សម្រាប់ឆ្កែចំនួន 1.5 តោនទៅកាន់ជម្រកសត្វឆ្កែ នៅប្រទេសអ៊ុយក្រែន
អ៊ុយក្រែន ៖ អង្គការ Four Paw ឱ្យដឹងថាតម្រូវការស្បៀងដ៏ច្រើន សន្ធឹកសន្ធាប់សម្រាប់ឆ្កែដែល រស់នៅក្នុងជម្រកសត្វនៅអ៊ុយក្រែន។
កាលពីសប្តាហ៍មុន ក្រុម AAI និង SAC នៅប្រទេសអ៊ុយក្រែនបានដឹកជញ្ជូន អាហារស្ងួតសម្រាប់ឆ្កែចំនួន 1.5 តោនទៅកាន់ជម្រកសត្វឈ្មោះថា Vinnytsia ។ Вінницький Муніципальний Притулок для Тварин – MSFA
អាហារទាំងអស់នេះអាច ជួយចិញ្ចឹមឆ្កែប្រមាណ 320 ក្បាលដែលរស់នៅក្នុង Vinnytsia និងនៅក្នុងជម្រកសត្វមួយផ្សេងទៀត បានប្រហែលជាមួយខែដែរ។
ការដឹកចំណីឆ្កែយកមកឱ្យនេះ បានបន្ធូរស្ថានការណ៍ តានតឹងយ៉ាងច្រើនសម្បើម ព្រោះថាកន្លែងដែល ផ្តល់ជម្រកសត្វទាំងពីរ នេះចាប់ផ្តើម អស់ចំណីឆ្កែហើយ ហើយជាអកុសល ចំនួនឆ្កែក៏កើនឡើង ជារៀងរាល់ថ្ងៃផងដែរ។