កងរាជអាវុធហត្ថ ឃាត់ខ្លួនសង្ស័យប្រុសស្រីចំនួន ៣ពាក់ព័ន្ធ និងករណីជួញដូរ និងរក្សាទុកគ្រឿងញៀន ដោយខុសច្បាប់
ខេត្តព្រះសីហនុ៖ លោកវរសេនីយ៍ត្រី ឡុងគឹមហួរ នាយការិយាលយ័ប្រឆាំងគ្រឿងញៀន នៃកងរាជអាវុធហត្ថ ខេត្តព្រះសីហនុបានឱ្យដឹងថា ជនសង្ស័យចំនួន ០៣នាក់(ស្រី០២)ត្រូវបានកសាងសំណុំរឿងបញ្ជួនទៅសាលា ដំបូងខេត្តព្រះសីហនុ នាព្រឹក ថ្ងៃទី១៦ ខែមិនា ឆ្នាំ ២០២២ នេះហើយពាក់ព័ន្ធ បទល្មើសជួញដូរនិងរក្សាទុក គ្រឿងញៀនដោយ ខុសច្បាប់។
ជនសង្ស័យមានឈ្មោះ ទី១.ឈ្មោះ ជា ដាលី ភេទស្រីអាយុ៣៧ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ នំបញ្ចុក រស់នៅ ភូមិ០១ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ទី២-ឈ្មោះ សុខ គឿន ភេទប្រុស អាយ៤៩ឆ្នាំជនជាតិវៀតណាម មុខរបរ មិនពិប្រាកដ រស់នៅ ភូមិ០១សង្កាត់លេខ ៤ក្រុងព្រះសីហនុ ខេត្ត ព្រះសីហនុ ។ទី៣-ឈ្មោះ សួន សារ៉ាន់ ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ចាប់ហួយ រស់នៅ ភូមិ០១សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ជនសង្ស័យខាងលើ ត្រូវបានចាប់ខ្លួននៅវេលា ម៉ោង១៤និង ៤០នាទី ថ្ងៃទី១៣ខែមិនា ឆ្នាំ ២០២២ នៅត្រង់ចំនុចភូមិ០៥សង្កាត់លេខ ៤ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ក្រោយចាប់ខ្លូនសមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងរួមមាន:ម្សៅសថ្លាចំនួន៤៧កញ្ចប់ទម្ងន់៤៨៤.៨៩ក្រាមថ្លឹងទាំងសំបក-ខ្សៀជក់ចំនួន០១-ទូរសព្ទ័០៤គ្រឿង -ជញ្ជីង០១-ម៉ូតូ០១-ប្រាក់ដុល្លារ៤៨០ដុល្លារនិងថង់ខ្ចប់ថ្នាំ ញៀន មួយចំនួនផងដែរ។
បច្ចុប្បន្ន ជនសង្ស័យទាំង០៣នាក់ខាងលើ រូមនិងវត្តុតាង ត្រួវបានសត្ថកិច្ចកងរាជអាវុធហត្ថ ខេត្តព្រះ សីហនុកសាងសំណុំរឿងបញ្ជួនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ នាព្រឹក ថ្ងៃទី១៦ ខែ មិនា ឆ្នាំ២០២២ នេះហើយ ដើម្បីចាត់ការតាមនិតីវិធីច្បាប់៕