លោកស្រី ម៉ែន សំអន៖ ការបម្រើសេវាសាធារណៈនៅមូលដ្ឋាន គឺជាកត្តាសំខាន់សម្រាប់ការរស់ នៅរបស់ប្រជាពលរដ្ឋនៅហ្នឹងកន្លែង
ស្វាយរៀង:លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង បានមានប្រសាសន៍ថា ការបម្រើសេវាសាធារណៈនៅមូលដ្ឋាន គឺជាកត្តាសំខាន់សម្រាប់ ការរស់នៅរបស់ប្រជាពលរដ្ឋនៅហ្នឹងកន្លែង លោកជំទាវក៏បានលើក ទឹកចិត្តមន្ត្រីមូលដ្ឋានត្រូវបន្តធ្វើអំពើល្អ និងធ្វើជាមន្ត្រីគម្រូ ក្នុងការបម្រើសេវាសាធារណៈ ជូនប្រជាជនឱ្យកាន់តែប្រសើរ ។
លោកស្រី កិត្តិសង្គហបណ្ឌិត បានថ្លែងបែបនេះ ខណៈលោកស្រី បានអញ្ជើញ ជាអធិបតីក្នុង ពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារ ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តស្វាយរៀង នារសៀលថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ នៅសាលាខេត្តស្វាយ រៀង ៕ សំរិត