ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម គួច ចំរើន បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យការអភិវឌ្ឍន៍ ក្នុងតំបន់កសិឧស្សាហកម្ម របស់អ្នកឧកញ៉ាម៉ុងរិទ្ធីនៅ ក្នុងភូមិសាស្ត្រស្រុកស្ទឹងហាវ និងស្រុកព្រៃនប់

46

 

ព្រះសីហនុ ៖ នៅថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យការអភិវឌ្ឍន៍ ក្នុងតំបន់កសិឧស្សាហកម្ម របស់អ្នកឧកញ៉ាម៉ុងរិទ្ធីនៅ ក្នុងភូមិសាស្ត្រស្រុកស្ទឹងហាវ និងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្នុងឱកាសចុះពិនិត្យនេះដែរ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអ្នកឧកញ៉ា ម៉ុង ឫទ្ធី ដែលបានធ្វើការ អភិវឌ្ឍលើវិស័យកសិឧស្សាហកម្ មក្នុងតំបន់នេះ និងបានជួយប្រជាពលរដ្ឋឱ្យមាន ការងារធ្វើ ថែមទាំងបាន ជួយសាងសង់ សាលារៀនសម្រាប់ សិស្សានុសិស្សបានរៀន សូត្របង្កើនធនធានមនុស្ស និងធ្វើឱ្យជីវភាពគ្រួសារ របស់ពួកគាត់កាន់តែ មានជីវភាពល្អប្រសើរកាត់ បន្ថយបងប្អូនប្រជាពលរដ្ឋទៅ ធ្វើការចំណាក ស្រុកទាំងអស់នេះ គឺក្រោមម្លប់សន្តិភាព ក្រោមការដឹកនាំរបស់ សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នា ឯកឧត្តមអភិបាលខេត្ត ក៏បានអញ្ជើញ ចុះពិនិត្យសាលាបឋមសិក្សាឬទ្ធី៥ ស្ថិតនៅឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លោកនាយកសាលា បានឲ្យដឹងថាសាលាមានប្អូនៗ សិស្សានុសិស្សចូល សិក្សារៀនសូត្រចំនួនជាង ៦០ នាក់លោកគ្រូអ្នកគ្រូ៦នាក់ មានអគារពីរខ្នង គឺមានចាប់ពីថ្នាក់ទី ១ដល់ថ្នាក់ទី ៥ ហើយឯកឧត្តមក៏បាន កោតសរសើរចំពោះ លោកគ្រូអ្នកគ្រូដែល បានស្ម័គ្រចិត្តក្នុងការ បង្ហាត់បង្រៀនដល់ក្មួយៗ សិស្សានុសិស្សដែល ជាកូនកម្មករនៅ ក្នុងក្រុមហ៊ុនដែលនៅ ឆ្ងាយពីទីប្រជុំជន ស្រុកក្រុងនៃខេត្តព្រះសីហនុ និងឲ្យពួកគេមានចំណេះដឹង និងធនធានសម្រាប់ បន្តការសិក្សាទៅ ថ្នាក់មធ្យមសិក្សាបន្តឋទៅទៀត និងបានចុះសួរសុខទុក្ខ ព្រមទាំងឈ្វេងយល់ អំពីជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ដែលជាកម្មករ ក្នុងតំបន់អភិវឌ្ឍកសិឧស្សាហកម្ម ម៉ុង ឫទ្ធី ផងដែរ។

ឯកឧត្តមអភិបាលខេត្ត សង្ឃឹម និងជឿជាក់ថា នៅពេលខាងមុខ តំបន់នេះ នឹងក្លាយជាតំបន់ ដែលមាន សក្តានុពលលើការវិនិយោគ និងអាចទាក់ទាញអ្នកវិនិយោគ មកបណ្តាក់ទុន លើគ្រប់វិស័យផងដែរ៕

អត្ថបទដែលជាប់ទាក់ទង