ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មនុស្ស៥នាក់រងរបួសធ្ងន់ និងស្រាល ក្នុងករណី គ្រោះថ្នាក់ចរាចរណ៍ រថយន្តបុករថយន្តបន្តគ្នា នៅស្រុកភ្នំស្រួច

345

ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃព្រហស្បតិ៍ ទី១៧ខែមិនា ឆ្នាំ២០២២ នៅផ្លូវជាតិលេខ០៤ចន្លោះkm១០៣-១០៥ ចំណោតលោកយាយម៉ៅពេជ្រនិល ត្រង់ចំណុចភូមិទី6ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

យោងតាមរបាយករណ៍របស់ តាមការបញ្ជាក់ពីសមត្ថកិច្ច បានអោយដឹងថា មុនពេលកើតហេតុ មានរថយន្ត០១គ្រឿង ម៉ាក HYUNDAI ពណ៍ស ពាក់លេខភ្នំពេញ3E-7307 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (ដឹកឥដ្ឋ) (រត់គេចខ្លួន)បានបុករថយន្ត០១គ្រឿង ម៉ាក RAV4 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AI-3892. បើកបរដោយឈ្មោះ ឈិនសោភា ភេទប្រុស អាយុ៥៦ឆ្នាំ នៅផ្ទះលេខ៣ ផ្លូវ១២៧ សង្កាត់បឹងកេងកង២ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ និងអ្នករួមដំណើរ២នាក់ ឈ្មោះសាយ ត្រឹកប៊ុនលី ភេទស្រី អាយុ៥៦ឆ្នាំ ត្រូវជាប្រពន្ធ និង ឈិន ដារ៉ារិទ្ធ ភេទប្រុស អាយុ១៦ឆ្នាំ ត្រូវជាកូន ក្នុងទិសដៅស្របគ្នា ហើយរថយន្ត HYUNDAI ខាងលើបានបន្តទៅបុករថយន្ត ០១គ្រឿងទៀត ម៉ាកFUSU ពណ៌លឿងពាក់ស្លាកលេខ កំពង់ស្ពឺ3A-2280សណ្ដោងស៊ីមីរ៉ឺម៉ក ពាក់ស្លាកលេខ កំពង់ស្ពឺ4A-0263 បើកបរដោយឈ្មោះ សំ វណ្ណី ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិស្វាយជ្រុំ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ អ្នករួមដំណើរឈ្មោះ លីម ថុង ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិ ទឹកលិច ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលបើកបរបញ្ច្រាសទិសគ្នា ។

ហេតុការខាងលើនេះបណ្តាលឲ្យគ្រោះថ្នាក់មនុស្ស និងខូចខាត ដូចខាងក្រោម÷
– របួសធ្ងន់មនុស្ស០២ នាក់ ស្រី
– របួសស្រាល០៣ នាក់ ស្រី០១នាក់
– ខូចខាតរថយន្ត ០៣គ្រឿង ធ្ងន់
ចំពោះអ្នករងរបួសធ្ងន់ស្រាលត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ។ ក្រោយកើតហេតុរួចសមត្ថកិច្ចបានសម្រួលចរាចរណ៍មិនអោយកកស្ទះដល់អ្នកធ្វើដំណើរ និងធ្វើការវាសវែងយកវត្ថុតាងទាំង០៣យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីចាត់ការណ៍តាមនិតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង