នាវាកងស្វ័យ ការពារជើងទឹកជប៉ុន ចំនួន២គ្រឿង បានចាកចេញ ពីកំពង់ផែក្រុងព្រះសីហនុវិញ ប្រកបដោយសុវត្ថិភាព
ព្រះសីហនុ៖ ព្រះសីហនុះនាវាកងស្វ័យ ការពារជើងទឹកជប៉ុន ចំនួន២គ្រឿង បានចកចេញ ពីកំពង់ផែក្រុងព្រះសីហនុវិញ ដោយសុវត្ថិភាពហើយ នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ បន្ទាប់ពីបញ្ចប់ទស្សនកិច្ច ជាមិត្តភាពនៅកម្ពុជា រយៈពេល៣ថ្ងៃរួចមក។
ក្នុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា ប្រតិភូនាវាស្វយ័ការពារជប៉ុន បានចូលជួបសម្តែង ការគួរសមជាមួយ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងធ្វើទស្សនកិច្ចនៅ បញ្ជាការដ្ឋានកងទព័ជើងទឹក មូលដ្ឋានសមុទ្រផងដែរ៕