ក្រុមការងារស្ថានីយ៍ថ្លឹង រថយន្តអចល័ត អូរពោធិ-ព្រះវិហារ ធ្វេីការពិន័យរថយន្ត១គ្រឿង ដឹកជញ្ជូនលេីសទម្ងន់កំណត់
ព្រះវិហារ៖ រថយន្ត១គ្រឿងទៀតត្រូវបានក្រុមការងារស្ថានីយ៍ថ្លឹងរថយន្តអចល័ត អូរពោធិ–ព្រះវិហារ ធ្វេីការពិន័យទៅតាមច្បាប់បន្ទាប់ពីរកឃេីញដឹកជញ្ជូនលេីសទម្ងន់កំណត់។
លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានអោយដឹងថា៖ នៅថ្ងៃទី ១៧ខែមីនា ឆ្នាំ ២០២២នេះ ស្ថានីយថ្លឹងរថយន្ដអចល័តអូរពោធិ៍–ព្រះវិហារ នៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ បានបន្តឃាត់រថយន្ដដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ០១គ្រឿងទៀត(ដឹកខ្សាច់)។ដោយអនុវត្តន៍ទៅតាមច្បាប់ ក្រុមការងារបានធ្វើការផាកពិន័យ និងឲ្យផ្ទេរទំនិញដែលលើសចេញ ជាមួយនឹងការធ្វើកិច្ចសន្យាបញ្ឈប់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។
លោកសំ លាងទ្រី បានសូមបងប្អូនចូលរួមថែរក្សាផ្លូវជាតិរបស់យេីង ប្រយោជន៍ឲ្យការប្រេីប្រាស់បានយូរអង្វែង និងសូមមេត្តាបញ្ឈប់ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទលេីកទម្ងន់កំណត់តទៅទៀត៕