ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប និងឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំកម្ពុជា បង្ហាញជំហររួមថ្កោលទោស សង្រ្គាមឈ្លានពានរបស់រុស្ស៉ី ទៅលើប្រទេសអ៊ុយក្រែន

41

ភ្នំពេញ៖ ការឈ្លានពានរបស់រុស្ស៉ី-ពូទីន មកលើអ៊ុយក្រែន គឺជាពេលវេលាដ៏គ្រោះថ្នាក់ សម្រាប់អ្នកស្រឡាញ់សេរីភាពនៅជុំវិញពិភពលោក។ តាមរយៈការបើកការ វាយប្រហារដ៏ឃោរឃៅ របស់ពូទីន ទៅលើប្រជាជនអ៊ុយក្រែន ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក៏បានប្រព្រឹត្តការវាយលុក លើគោលការណ៍ដែល លើកកម្ពស់សន្តិភាព និងបូរណភាពទឹកដីពិភពលោក ផងដែរ។ ទោះយ៉ាងណាក៏ដោយ ប្រជាជនអ៊ុយក្រែន មានភាពតស៊ូធន់។ ប្រជាជនអ៊ុយក្រែនរស់នៅ ក្នុងលទ្ធិ​ប្រជាធិបតេយ្យ ​ឯករាជ្យ​អស់​ជាច្រើន​ទសវត្សរ៍​មក​ហើយ ហើយ​ភាព​ក្លាហាន​របស់ ​ពួកគេ​កំពុង​ជំរុញ​ពិភពលោកឱ្យចូលរួម។

គោលដៅរបស់លោក ពូទីន ក្នុងការបែងចែក ពិភពលោក ត្រូវបានបរាជ័យ។ ចំពោះមុខនឹងបញ្ហាប្រឈម ដ៏សំខាន់បំផុតមួយ ចំពោះសន្តិសុខ និងច្បាប់ និងវិធានអន្តរជាតិ ចាប់តាំងពីសង្គ្រាមលោកលើកទី២មក សហគមន៍ពិភពលោក បានរួបរួមគ្នាថ្កោលទោស ការឈ្លានពានរបស់រុស្ស៊ី និងចាប់រក្សារុស្ស៉ីឱ្ យទទួលខុសត្រូវ, គាំទ្រអ៊ុយក្រែន និងបង្កើតការឆ្លើយ តបយ៉ាងទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ។

ប្រទេសកម្ពុជាបានចូលរួម ជាមួយសហរដ្ឋអាមេរិក រដ្ឋសមាជិកទាំង២៧ នៃសហភាពអឺរ៉ុប និងប្រទេសជាច្រើនទៀតនៅ ក្នុងតំបន់ និងលើសពីនេះ ដើម្បីការពារធម្មនុញ្ញ អង្គការសហប្រជាជាតិ និងសណ្តាប់ធ្នាប់អន្តរជាតិ ដោយផ្អែកលើច្បាប់ ហើយបានសហផ្ចុងផ្តើម ឱ្យមានសេចក្តីសម្រេច របស់អង្គការសហប្រជាជាតិ ដើម្បីថ្កោលទោសការ ឈ្លានពានរបស់រុស្ស៊ី និងទាមទារឱ្យបញ្ចប់សង្រ្គាម ឈ្លានពានដែលគ្មាន ការបង្កហេតុរបស់រុស្ស៉ី ​ប្រឆាំងនឹង​អ៊ុយក្រែន។ វិធានការស្រដៀងគ្នានេះ បានកើតឡើងនៅ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលសមាជិក រួមទាំងប្រទេសអាស៊ាន បានយល់ព្រមបង្កើត គណៈកម្មការស៊ើបអង្កេតមួយ ចំពោះការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ នៅអ៊ុយក្រែន។

សេរីភាព ប្រជាធិបតេយ្យ និងសេចក្តីថ្លៃថ្នូរ របស់មនុស្ស គឺជាកម្លាំងខ្លាំងជាងការភ័យខ្លាច និងការគាបសង្កត់។ នៅក្នុងការប្រកួតប្រជែង រវាងលទ្ធិប្រជាធិបតេយ្យ និងស្វ័យភាព រវាងអធិបតេយ្យភាព និងការបង្រ្កាបទុកក្នុងអំណាច គឺសេរីភាពនឹងឈ្នះ៕

អត្ថបទដែលជាប់ទាក់ទង