ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដេប៉ូប្រេងឥន្ធនៈចំនួន៤ទីតាំង ត្រូវបានមន្ត្រី ក.ប.ប. រកឃើញថាមិនមានភាពអនុលោម

247

 

ព្រៃវែង៖ នៅក្នុងចំណោម ស្ថានីយ/ដេប៉ូប្រេងឥន្ធនៈ ចំនួន ១៨ទីតាំង ដែលមន្ត្រីស៊ើបអង្កេត ក.ប.ប. ប្រចាំខេត្តស្ទឹងត្រែង និងខេត្តព្រៃវែង សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានធ្វើការត្រួតពិនិត្យដើម្បីស្វែងរកភាពមិនអនុលោមនានាដែលអាជីវករទុចរិតឆ្លៀតឱកាសកេងចំណេញពីអ្នកប្រើប្រាស់ ដោយក្នុងនោះដេប៉ូប្រេងចំនួន៤ ស្ថិតក្នុងក្រុងស្ទឹងត្រែងនិងស្រុកសេសាន ខេត្តស្ទឹងត្រែង ស្រុកបាភ្នំ ស្រុកមេសាង ស្រុកកំពង់ត្របែក និងស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ត្រូវបានមន្ត្រីជំនាញ ចាត់វិធានការបន្ទាប់ ពីបានរកឃើញថាពុំមានអនុលោមភាព នៅក្នុងប្រតិបត្តិការត្រួតពិនិត្យនាថ្ងៃទី១៧-១៨ ខែមីនា ឆ្នាំ២០២២នេះ។

គួរបញ្ជាក់ផងដែរថា អាជីវករដែល ប្រព្រឹត្តល្មើសទាំងនោះ ត្រូវបានមន្ត្រីយើងធ្វើការពិន័យ អន្តរការណ៍ដើម្បីឱ្យមានការប្រែកំហុស។

អត្ថបទដែលជាប់ទាក់ទង