ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

៥ថ្ងៃ គយ បង្ក្រាបរថយន្តស៊េរីទំនើប អត់ពន្ធចំនួន២១គ្រឿង

77

ភ្នំពេញ៖ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៨ ខែមីនា ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានធ្វើការបង្ក្រាបរថយន្តស៊េរីទំនើបអត់ពន្ធចំនួន២១គ្រឿង នៅទូទាំងប្រទេស ដែលសុទ្ធសឹងជ្រកក្រោមផ្លាកលេខក្លែងក្លាយ ផ្លាកលេខ ន.ប និងខ.ម។

រថយន្តស៊េរីទំនើបទាំង២១គ្រឿងនោះរួមមាន៖
១៖ រថយន្តម៉ាក Toyota Land Cruiser ចង្កូតឆ្វេង ពណ៌ខ្មៅ ឆ្នាំម៉ូឌែល ២០១១
២៖ រថយន្តម៉ាក Lexus NX200t ចង្កូតឆ្វេង ពណ៌ខ្មៅ ឆ្នាំម៉ូឌែល ២០១៥
៣៖ រថយន្តម៉ាក Lexus RX400h ចង្កូតឆ្វេង ពណ៌ស ឆ្នាំ ២០០៦
៤៖ រថយន្តម៉ាក LEXUS RX400h ពណ៌ទឹកប្រាក់ ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2006
៥៖ រថយន្តម៉ាក LEXUS RX400h ពណ៌ខ្មៅ ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2008
៦៖ រថយន្តម៉ាក Lexus 570 ចង្កូត ឆ្វេង ពណ៌ខ្មៅ ផលិតឆ្នាំ 2010
៧៖ រថយន្តម៉ាក Lexus Rx 330 ចង្កូត ឆ្វេង ពណ៌ស ផលិតឆ្នាំ 2004
៨រ៖ ថយន្តម៉ាក Lexus Rx 330 ចង្កូត ឆ្វេង ពណ៌ស ផលិតឆ្នាំ 2005
៩៖ រថយន្តម៉ាក Lexus Rx 400H ចង្កូត ឆ្វេង ពណ៌ស ផលិតឆ្នាំ 2007
១០៖ រថយន្តម៉ាក LEXUS RX330 ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2008
១១៖ រថយន្តម៉ាក LEXUS RX400H ប្រភេទទេសចរណ៍ ពណ៍ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2007
១២៖ រថយន្តម៉ាក TOYOTA INNOVA ប្រភេទទេសចរណ៍ ពណ៍ប្រផះ ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2017
១៣៖ រថយន្តម៉ាក TOYOTA HIGHLANDER ប្រភេទរថយន្តទេសចរណ៍ ចង្កូតឆ្វេង ពណ៌ស ឆ្នាំ២០០៨
១៤៖ រថយន្តម៉ាក TOYOTA CAMRY ពណ៌ប្រផេះ ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2007
១៥៖ រថយន្តម៉ាក TOYOTA PRIUS ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2010
១៦៖ រថយន្តម៉ាក Lexus LX570 ចង្កូតឆ្វេង ពណ៌ខ្មៅ ឆ្នាំម៉ូឌែល ២០១៤
១៧៖ រថយន្តម៉ាក Lexus Rx 330 ចង្កូត ឆ្វេង ពណ៌ ទឹកមាស ផលិតឆ្នាំ 2006
១៨៖ រថយន្តម៉ាក Lexus Rx 400H ចង្កូត ឆ្វេង ពណ៌ ស ផលិតឆ្នាំ 2008
១៩៖ រថយន្តម៉ាក Camry ចង្កូត ឆ្វេង ពណ៌ ស ផលិតឆ្នាំ 2007
២០៖ រថយន្តម៉ាក TOYOTA CAMRY ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2008
២១៖ រថយន្តម៉ាក LEXUS RX330 ពណ៌ខ្មៅ ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2004

សូមជម្រាបថា ចាប់ពីខែកញ្ញា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានអនុញ្ញាតឲ្យរថយន្តអត់ពន្ធចង្កួតឆ្វេង និងរថយន្តចង្កួតស្តាំ (កែចង្កួតរួចបង់ពន្ធ) អាចចូលបង់ពន្ធបាន ជាមួយការអនុគ្រោះពន្ធ-អាករ ១០ភាគរយ។ ក្នុងរយៈពេលអនុគ្រោះនេះ មានរថយន្តជាង៥ពាន់គ្រឿង បានចូលមកបង់ពន្ធ ដោយទទួលបានទឹកប្រាក់ពន្ធជិត៥០លានដុល្លារ។

បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តាមរយៈបណ្តាញព័ត៌មាន ធ្លាប់បានអំពាវនាវដល់ ម្ចាស់រថយន្តគ្មានពន្ធជ្រកក្រោមស្លាកលេខផ្សេងៗ សូមចូលមកបង់ពន្ធឲ្យបានគ្រប់ៗគ្នា និងទាន់ពេលវេលាកំណត់ ត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ប៉ុន្តែមិនទទួលបានការអនុគ្រោះ១០%ដូចមុនឡើយ។

លោករដ្ឋមន្ត្រីបញ្ជាក់ថា សម្រាប់រថយន្តចង្កូតឆ្វេង ម្ចាស់នៅតែអាចចូលមកបង់ពន្ធ បានរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ប៉ុន្តែពុំទទួលបានការអនុគ្រោះពន្ធ ១០% ដូចមុនទៀតទេ។ សម្រាប់រថយន្តចង្កូតស្តាំ ម្ចាស់អាចមកតម្កល់ ប្រាក់កក់ស្មើនឹងប្រាក់ពន្ធ-អាករដក១០% ហើយយករថយន្តរបស់ខ្លួន ទៅកែចង្កូតពីស្តាំមកឆ្វេង។ ឱសានវាទថ្ងៃបញ្ចប់យុទ្ធនាការប្រមូលពន្ធ និងអាករលើរថយន្តមានស្រាប់ក្នុងប្រទេស និងជ្រកក្រោមផ្លាកលេខផ្សេងៗ គឺថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ។

លោកបណ្ឌិតសង្កត់ធ្ងន់ថា ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ យានយន្តគ្មានពន្ធ ដែលបានបង្ក្រាបនឹងតម្រូវឲ្យបង់ពន្ធ និងអាកររួមទាំងប្រាក់ពិន័យ តាមលិខិតបទដ្ឋាន ជាធរមាន។ ចំពោះរថយន្តចង្កូតស្តាំ ដែលជាប្រភេទរថយន្តហាមឃាត់នាំចូល ក្នុងករណីបង្ក្រាបបាននឹងត្រូវកំទេចចោល ឬដោះជាគ្រឿងបន្លាស់។ ជាមួយនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានសហការជាមួយ​កម្លាំងសមត្ថកិច្ចចុះបង្ក្រាប ដូចភ្លៀងរលឹមចំពោះរថយន្តអត់ពន្ធដែលចរាចរលើដងផ្លូវ៕

អត្ថបទដែលជាប់ទាក់ទង