លោកស្រី ម៉ែន សំអន៖ ផ្ដល់អំណោយ ជូនបងប្អូនមានជីវភាព ខ្វះខាត១០០ គ្រួសារ នៅក្រុងបាវិត
ស្វាយរៀង៖ ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ចំនួន១០០គ្រួសារ នៅក្រុងបាវិត ខេត្ត ស្វាយរៀង មកទទួល អំណោយសប្បុរសធម៏ ពីលោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋម ន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តស្វាយរៀង ។ នៅរសៀលថ្ងៃទី ១៩ មីនា ២០២២ ។
ក្នុងឱកាសនោះ លោកស្រី កិត្តិសង្គហបណ្ឌិត បាននាំមកនូ វការផ្តាំផ្ញើសាកសួ រសុ ខ ទុក្ខពីសំ ណាក់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្តេចទាំងទ្វេ តែង តែមានមនោសញ្ចេតនាស្រលាញ់រាប់អាន និងរួមសុខ រួម ទុក្ខជាមួ យប ងប្អូ ន ជនរួមជាតិ ទាំង អស់នៅគ្រប់ទីកន្លែង ទូទាំងប្រទេសកម្ពុជាដោយមិនទុក្ខឱ្យអ្នកណា ស្លាប់ដោយ សារ អត់ អាហា រនោះទេ។
លោកស្រី កិត្តិសង្គហបណ្ឌិត បានថ្លែងអំណរគុណដល់បណ្តាប្រទេសម្ចាស់ជំនួយ រួមមាន ជប៉ុន ចិន និងកូរ៉េ ដែលបាន ផ្តល់ជំនួយជាស្បៀង តាមរយៈ កិច្ចព្រម ព្រៀង អាស៊ា នបូ ក បីស្តី ពីការត្រៀមបម្រុងអង្ករសង្គ្រោះបន្ទាន់ ។ ក្នុងនោះលេ ខាធិ ការដ្ឋានស្បៀងប ម្រុងស ង្គ្រោះ បន្ទាន់ អាស៊ានបូក៣ បានឯកភាពលើសំណើរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែល មា ន សាធារណៈរដ្ឋកូរ៉េជាម្ចាស់ជំនួយបានផ្គត់ផ្គង់អង្ករចំនួន ៣០០តោន ដល់កម្ពុជា និងមានការ ឯ ក ភាពពីប្រមុខ រាជរដ្ឋាភិបាលកម្ពុជា ជាគោលការណ៍លើ ការចែកអង្ករទាំងនេះ ជូន ដ ល់ ប្រ ជា ពលរដ្ឋក្រីក្រចំនួន៧ ៥០០គ្រួសារ ក្នុងខេត្ត ចំនួន៧ខេត្ត គឺ ត្បូងឃ្មុំចំនួន ១ ០០០គ្រួសារ បាត់ ដំបងចំនូន ១ ០០០គ្រួសារ បន្ទាយ មានជ័យចំនួន ១ ៥០០គ្រួសារ ឧត្តរមានជ័យចំនួន ១០០០គ្រួសារ សៀមរាបចំនួន ១០០០ គ្រួសារ និងខេត្តកំពង់ចាម ចំនួន ១ ០០០គ្រួសារ និង ខេត្ត ស្វា យរៀងចំនួន ១ ០០០គ្រួសារ ក្នុងនោះក៏ត្រូវបានបែងចែកទៅតាមបណ្តាក្រុងស្រុក ទៅតាមកាលវិភាគផងដែរ ។
លោកស្រីក៏បានក្រឿនរំឭកប្រជាពលរដ្ឋទាំងអស់ត្រូវចេះថែទាំសុខភាព ដោយត្រូវប្រកាន់ ខ្ជា ប់នូ វវិធានការណ៍ ៣កុំ ៣ការពារ ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ ដ៏កាចសាហាវ ដែលកំពុងយាយីអាយុជីវិតមនុស្ស នៅទូទាំង ពិភពលោក និងរៀនរស់នៅ និងធ្វើការតា មគន្លង ថ្មី និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។
អំណោយដែលបានផ្តល់ជូនប្រជាពលរដ្ឋ ១០០គ្រួសារ នាពេលនេះ ក្នុងមួយគ្រួសារ ទទួល បានអង្ករ ឭ១បាវ៤០គីឡូក្រាម ម៉ាស១ប្រអប់ និងថវិកា៥ម៉ឺនរៀល ៕ សំរិត