វៀតណាម ត្រៀមឲ្យអ្នកគាំទ្រ ចូលមើលអម្លុងស៊ីហ្គេម
ហាណូយ ៖ម្ចាស់ផ្ទះវៀតណាម កំពុងត្រៀមបើកឲ្យមានអ្នកគាំទ្របាន ចូលមើលផ្ទាល់អំឡុងស៊ីហ្គេមនេះ ជាប្រសាសន៍
របស់ឯកឧត្តមវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិ
CAMSOC ទទួលបន្ទុកនាយបេសកកម្មកំពុង ដឹកនាំប្រតិភូកីឡាកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំនាយបេសកកម្ម ត្រៀមការប្រកួតកីឡា ស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម។
ឯកឧត្ដមមានប្រសាសន៍ថា សម្រាប់សារព័ត៌មាននិងការបើក ឲ្យមានអ្នកទស្សនានេះឥឡូវនេះ មិនទាន់បានកំណត់
ច្បាស់លាស់ នៅឡើយទេ។ប៉ុន្តែប្រទេសវៀតណាមបម្រុង ធ្វើការបើកឲ្យទេសចរណ៍ ក៏ដូចជាការចូលទស្សនានេះតាម
គម្រោងរបស់គណៈកម្មាធិការរៀបចំ គឺគម្រោងនឹងបើកឲ្យមានការទស្សនា តាមដែលអាចធ្វើទៅបាន ហើយនឹងឲ្យភ្ញៀវទេស
ចរចូលវៀតណាមកាន់តែច្រើននៅក្នុងអំឡុងពេលស៊ីហ្គេមខាងមុខនេះ។
នេះជាគោលបំណងរបស់ម្ចាស់ផ្ទះ តែម្ចាស់ផ្ទះសូមឲ្យរង់ចាំការសម្រេចចិត្ត ពីរដ្ឋាភិបាលនិងពី គណៈកម្មាធិការរៀបចំជាមុនសិន។ចំណែកអ្នកសារព័ត៌មាន ទាំងអស់គឺម្ចាស់ផ្ទះបាន
យកចិត្តទុកដាក់និងរៀបចំ ឲ្យមានការចូលរួមពីបណ្ដាញ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលត្រូវចូលរួមដោយមានការសម្របសម្រួល ស្នាក់នៅហូបចុកផ្ដល់នូវ ការអនុញ្ញាតឲ្យចូលយកព័ត៌មាន នៅគ្រប់ទីកន្លែងទាំងអស់ ព្រមទាំងផ្ដល់នូវក្ដី
សង្ឃឹមឲ្យប្រទេសទាំងអស់ ត្រៀមលក្ខណៈបញ្ជូនសារទៅ ឲ្យគ្រប់ប្រទេសទាំងអស់ថា វៀតណាមត្រៀមនឹងបើកក្នុង ពេលស៊ីហ្គេមនេះ ឲ្យមានទេសចរ និងឲ្យមានអ្នកទស្សនាផងដែរ»។ នេះជាការបន្ថែមរបស់ឯកឧត្ដម។
ក្រោយបញ្ចប់កិច្ចប្រជុំដ៏ មានសារៈសំខាន់នេះ ប្រតិភូកីឡាកម្ពុជា នឹងត្រឡប់មកកាន់ ប្រទេសកម្ពុជាវិញ នាយប់ថ្ងៃទី២០ ខែមីនានេះ ៕