ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រុស្ស៉ីប្រើ មីស៉ីលល្បឿនលឿន ជាងសំឡេង ដើម្បីកម្ទេចគោលដៅ នៅអ៊ុយក្រែន

70

មូស្គូ៖ រដ្ឋាភិបាលទីក្រុងមូស្គូនៅថ្ងៃអាទិត្យនេះ បានអះអាងថា ខ្លួនបានប្រើប្រាស់នូវ មីស៉ីលល្បឿនលឿនជាងសំឡេង វាយប្រហារទៅលើអ៊ុយក្រែន។ នេះបើតាមការ ចេញផ្សាយដោយ សារព័ត៌មាន Al Arabiya នៅថ្ងៃអាទិត្យ ទី២០ ខែមីនា ឆ្នាំ២០២២។

ក្រសួងការពារជាតិរុស្ស៉ី បានលើកឡើង ក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «ប្រព័ន្ធមីស៉ីល គីនហ្សាល់ (Kinzhal) ដែលជាប្រភេទមីស៉ីល ហៃភើសូនិច (Hypersonic) គឺមានល្បឿនលឿនជាងសំឡេង លើសពី៥ដង ត្រូវបានប្រើប្រាស់ជាថ្មីម្តងទៀត ហើយវាបានកម្ទេច គោលដៅ ដែលជាទីតាំងផ្ទុកឥន្ធនៈដ៏ធំមួយកន្លែង របស់យោធាអ៊ុយក្រែន ស្ថិតក្នុងតំបន់មីកូឡាអ៉ីវ (Mykolaiv) ភាគខាងត្បូងប្រទេសអ៊ុយក្រែន។

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ រុស្ស៉ីបានអះអាងពីការប្រើប្រាស់ មីស៉ីលល្បឿនលឿន ជាងសំឡេង Kinzhal ជាលើកដំបូងបង្អស់ នៅក្នុងសង្រ្គាមអ៊ុយក្រែន។ បើតាមការអះអាង របស់រុស្ស៉ី ពេលនោះ ឃ្លាំងអាវុធធំសម្បើមមួយ នៅភាគខាងលិច អ៊ុយក្រែន ត្រូវបានកម្ទេច៕

អត្ថបទដែលជាប់ទាក់ទង