ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បិទ ការប្រកួតកីឡាតុងហ្គីលម៉ូដូ ជ្រើសរើសជើងឯក ថ្នាក់ជាតិនៅបាត់ដំបង

282

បាត់ដំបង៖ព្រឹត្តិការណ៍ការប្រកួតកីឡាតុងហ្គីលម៉ូដូជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២១នៅសាលពហុជំនាញនៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង ខេត្តបាត់ដំបងក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។

លោក ជ័យ ចាប ទីប្រឹក្សារាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ទីប្រឹក្សាសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ព្រះបរមរាជវាំង និងជាប្រធានសហព័ន្ធកីឡាតុងហ្គីលម៉ូដូកម្ពុជា និងលោក ហាជីមិ សៃតុ ប្រធាន សហព័ន្ធកីឡាតុងហ្គីលម៉ូដូប្រចាំឥណ្ឌូចិនបានចូលរួមក្នុងពិឌធីបិទនាថ្ងៃទី២០ ខែមករា ឆ្នាំ២០២០១បានអញ្ជើញចូលរួមពិធី បិទព្រឹត្តិការណ៍ការប្រកួតកីឡាតុងហ្គីលម៉ូដូជ្រើសរើស ជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២១នៅសាលពហុជំនាញនៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង ខេត្តបាត់ដំបងក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។

លោក ចំរើន សុផល អគ្គលេខាធិការនៃសហព័ន្ធកីឡា តុងហ្គីលម៉ូដូកម្ពុជាបានប្រាប់ឲ្យដឹងថា ការប្រកួតជើងឯកឆ្នាំនេះរយៈពេល ៤ថ្ងៃដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២០ខែមីនាឆ្នាំ២០២២ការប្រកួតជើងឯកប្រចាំឆ្នាំនេះមានក្លិបតុងហ្គីលម៉ូដូចំនួន៨នៅទូទំាំងប្រទេសកម្ពុជារួមមានក្លិបតុងហ្គីលម៉ូដូព្រាប ស ក្លិបតុងហ្គីលម៉ូដូ ឌូវី ក្លិបតុងហ្គីលម៉ូដូ សំឡូត ក្លិបតុងហ្គីលម៉ូដូ ឃុំជ្រៃ ក្លិបតុងហ្គីលម៉ូដូ សហគមន៍តាកង ក្លិបតុងហ្គីលម៉ូដូ ក្រុងសៀមរាប ក្លិបតុងហ្គីលម៉ូដូ ក្រុងកំពត និងក្លិបតុងហ្គីលម៉ូដូ វិទ្យាល័យព្រះរាជសម្ភារ។ គណៈប្រតីភូចំនួន១១នាក់ កីឡាករ-កីឡាការិនីចូលរួមចំនួន៦១នាក់សរុបចំនួន៧២នាក់ ។

សហពន្ធ័កីឡាតុងហ្គីលម៉ូដូកម្ពុជា កំពុងតែអនុវត្តនូវដំណើរការហ្វឹកហាត់ ការបំពេញ នូវបេសសកម្មជាច្រើនដែល ចូលរួមបម្រើដល់ផលប្រយោជន៍សង្គមជាតិ និង បណ្តុះបណ្តាល នូវស្មាតី ឆន្ទៈ ដល់យុវជន យុវនារី មានមុខងារនិងបំពេញបេសកកម្មក្នុងការបម្រើ លើកកម្ពស់វិស័យកីឡាការចូលរួម ផ្សព្វផ្សាយនូវសារសំខាន់នៃវិស័យកីឡា និងការរួមចំណែកក្នុងការអប់រំចរឹតលក្ខណៈល្អដល់យុវជន យុវនារី ដោយផ្អែកលើទស្សនៈនៃ ការរស់នៅសម្រាប់ជាប្រយោជន៍ដល់អ្នកដទៃ។

លោក ជ័យ ចាប បានមានប្រសាសន៍ថា ជាការពិតណាស់រយៈពេល ៤ថ្ងៃ នៃការប្រកួតកីឡាតុងហ្គីលម៉ូដូជ្រើសរើស ជើងឯកថ្នាក់ជាតិឆ្នាំ២០២០ នាពេលនេះ គឺជាការផ្តល់ឪកាសឲ្យកីឡាករ-កីឡាការិនី បញ្ចេញនូវទេពកោសល្យសមត្ថភាព ក៏ដូចជាវាស់ស្ទង់សមត្ថភាព បច្ចេកទេសអត្តពលិកម្នាក់ៗ បានហ្វឹកហាត់កន្លងមក។ លទ្ធផលរបស់អត្តពលិក ទទួលជ័យលាភីនាពេលនេះ ពិតជាបានមកពីការខិតខំហ្វឹកហាត់ ជាប្រចាំមានការតស៊ូព្យាយាម គោរពវិន័យបានល្អ យកចិត្តទុកដាក់និងគោរពបានតាមបទបញ្ជា បច្ចេកទេសនៃការប្រកួត។

នាពេលបច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជាក្រោម ការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាពទូទាំងប្រទេស និងបានធ្វើឲ្យគ្រប់វិស័យទាំងអស់ មានការ អភិវឌ្ឍឡើង ជាក់ស្ដែងក្នុងនោះមានវិស័យកីឡាផងដែរ ។ បើយើងគិតចាប់ពីពេលនេះរហូតដល់ឆ្នាំ២០២៣ គឺមានរយៈពេល២ឆ្នាំជាងប៉ុណ្ណោះហេតុនេះ ដើម្បីឲ្យវិស័យកីឡានៅព្រះរាជាណាចក្រកម្ពុជា កាន់តែមានការរីកចម្រើនទាំងបរិមាណ និងគុណទទួលបានលទ្ធផលល្អ ក្នុងការប្រកួតលក្ខណៈអន្តរជាតិ នានា និងការត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះនាឆ្នាំ២០២៣ ៕

អត្ថបទដែលជាប់ទាក់ទង