ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាករ កីឡាការិនីវ៉ូវីណាម១៨រូប នឹងចូលរួមស៊ីហ្គេម នៅវៀតណាម

259

ភ្នំពេញ ៖ សហព័ន្ធកីឡវ៉ូវីណាមកម្ពុជា ត្រៀមបញ្ជូនក្រុមកីឡាករ-កីឡាការិនី១៨នាក់ ចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡា អាស៊ីអាគ្នេយ៍ (SEA GAMES) លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម នាខែ ឧសភា ឆ្នាំ២០២២ខាងមុខ ដើម្បីប្រកួតប្រជែង ដណ្ដើមមេដាយជូនជាតិ ក្នុងព្រឹត្តការណ៍ប្រកួតកីឡាដ៏ធំជាងគ ក្នុងតំបន់មួយនេះ ។

សូមបញ្ជាក់ថាកីឡាវ៉ូវីណាមគឺជាប្រភេទកីឡាដែលកម្ពុជាមានសក្ដានុពលបំផុតមិន
តែប៉ុណ្ណោះសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១នៅទីក្រុងហាណូយប្រទេសវៀតណាមនាខែឧសភាខាងមុខនេះប្រភេទកីឡានេះ នឹងចេញទៅហ្វឹកហាត់នៅ ប្រទេសវៀតណាមមួយរយៈខ្លីជាមួយនឹងកីឡាកាយសម្ព័ន្ធ និង ហែលទឹក ។

លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាអះញអាងថាសហព័ន្ធនឹងបញ្ជូន ក្រុមកីឡាករ-កីឡាការិនី១៨នាក់ គ្រូបង្វឹក ៣នាក់ គ្រូពេទ្យ ១នាក់ អាជ្ញាកណ្តាល និងចៅក្រម២នាក់ ដឹកនាំប្រកួត២នាក់ ក្នុងនោះមានរូបលោកដែរ សរុបទំាងអស់២៨នាក់ ។

លោកមានសង្ឃឹម ក្នុងការដណ្តើមមេដាយ ជូនជាតិកម្ពុជា តែលោកមិន អាចកំណត់មេដាយមាស ប្រាក់ និងសំរិទ្ធបានឡើយដោយសព្វថ្ងៃនេះ ក្រុមកីឡាករកីឡាការិនី ទំាងអស់គ្នា កំពុងធ្វើការហ្វឹកហាត់បិទខ្ទប់ យ៉ាងសកម្មនៅពហុកីឡដ្ឋានជាតិមរតក ។
លោកបន្តថាការហ្វឹកហាត់បែបនេះ ដើម្បីពង្រឹងសមត្ថភាពរបស់ពួកគេ ឲ្យកាន់តែខ្លាំងក្លាថែមទៀត ដោយសារការប្រកួត SEA GAMES នៅទីក្រុងហាណូយ ប្រទេសវៀតណាម កាន់ តែខិតជិតមកដល់ ដូច្នេះយើងត្រូវជំរុញហ្វឹកហាត់ មិនអាចបង្អង់បានឡើយ ប្រសិនបើចង់ឈ្នះមេដាយ កីឡាករ-កីឡាការិនី ត្រូវតស៊ូហ្វឹកហាត់ជានិច្ច ៕

អត្ថបទដែលជាប់ទាក់ទង