ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យប្រកាន់ខ្ជាប់ជំហរ ប្រឆាំងការឈ្លានពាន លើប្រទេសអ៊ុយក្រែន ក្នុងការបោះឆ្នោតជាអន្តរជាតិ

40

 

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឱ្យមន្រ្តីទូត និងមន្រ្តីតំណាងកម្ពុជានានាប្រកាន់ខ្ជាប់ គោលជំហរបោះឆ្នោតប្រឆាំង នឹងការឈ្លានពាន លើប្រទេសអ៊ុយក្រែន ជាការរំលោភបំពានពីសំណាក់ប្រទេសខ្លាំង ទៅលើប្រទេសទន់ខ្សោយ ដែលធ្វើឱ្យមានទម្លាប់មិនល្អ នៅលើពិភពលោក។

ការបញ្ជាក់អំពីជំហររួមរបស់កម្ពុជា បានធ្វើឡើងនៅព្រឹកថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២នេះ ខណៈសម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ២១ ប្រវែងជិត ៦៤គីឡូម៉ែត្រ តភ្ជាប់ពីរង្វង់មូលក្រុងតាខ្មៅ រហូតដល់ច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ)។ មុននឹងមានការបញ្ជាបែបនេះ គឺមានការស្នើពីសំណាក់មន្រ្តីសភា ដែលសុំគោលការណ៍ពីសម្តេច ដើម្បីបោះឆ្នោតជាតំណាង១១សំឡេង សម្រាប់សង្គ្រាមរុស្ស៉ី-អ៊ុយក្រែន។

សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យប្រកាន់ខ្ជាប់ជំហរ ប្រឆាំងការឈានពាន លើប្រទេសអ៊ុយក្រែន ក្នុងការបោះឆ្នោតជាអន្តរជាតិ។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសច្បាស់ៗថា កម្ពុជានឹងបន្តបោះឆ្នោតជា អន្តរជាតិប្រឆាំងការ ឈ្លានពានរបស់រុស្ស៉ី ចូលទឹកដីអ៊ុយក្រែន។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានអ្នកបបួលកម្ពុជាឱ្យបោះអនុប្បវាទលើបញ្ហារុស្ស៉ី និងអ៊ុយក្រែន។សម្តេចតេជោបញ្ជាក់ថា កម្ពុជាបន្តបោះដូចនៅ UN នាពេលកន្លងទៅ គឺបោះឆ្នោតប្រឆាំងការឈ្លានពាន ចូលទឹកដីអ៊ុយក្រែន។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាមិនគាំទ្រការឈ្លានពាននោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបោះឆ្នោតគាំទ្រសង្គ្រាមរុស្ស៉ី ឈ្លានពានអ៊ុយក្រែន ជាការបង្កើតទម្លាប់អាក្រក់សម្រាប់ពិភពលោក ឱ្យប្រទេសខ្លាំងឈ្លានពានប្រទេសខ្សោយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន បង្កវិបត្តិធ្ងន់ធ្ងរជាងការរាតត្បាតជំងឺកូវីដ១៩។

សម្តេចតេជោ ហ៊ុន សែន បានតបសារដោយបញ្ជាឱ្យរក្សា ជំហរដូចដែលកម្ពុជា បានបោះឆ្នោត នៅឯអង្គការសហប្រជាជាតិ កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ ដោយកម្ពុជាចូលរួមជា ប្រទេសសហស្ថាបនិក នៃសេចក្តីសម្រេចចិត្ត នៃកិច្ចប្រជុំពិសេសបន្ទាន់ របស់មហាសន្និបាតអង្គការសហប្រជាជាតិស្តីពីស្ថានការណ៍ នៅប្រទេសអ៊ុយក្រែន។ កម្ពុជាស្ថិតនៅក្នុងចំណោម១៤១ប្រទេស ដែលបានបោះឆ្នោតថ្កោលទោស និងទាមទារឱ្យរុស្ស៉ីដកកងទ័ពចេញពីអ៊ុយក្រែន៕

អត្ថបទដែលជាប់ទាក់ទង