ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខណ្ឌបឹងកេងកង បន្តទទួលអំណោយពីសប្បុរសជនជាហូហែរ ទុកចែកជូនប្រជាពលរដ្ឋក្រីក្រ ក្នុងមូលដ្ឋាន

83

ភ្នំពេញ៖នៅសាលាខណ្ឌបឹងកេងកងនាថ្ងៃទី២៤ខែមិនាឆ្នាំ២០២២នេះ
រដ្ឋបាលខណ្ឌបឹងកេងកង គឺលោកស្រីសុិន រតនា អភិបាលរងខណ្ឌបឹងកេងកង តំណាងលោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង បានអញ្ជើញជួបសំណេះសំណាល និងទទួលអំណោយពីមជ្ឈមណ្ឌល ថែរក្សាសម្ផស្សសុភាដោយ បានជួយឧបត្ថម្ភនូវអង្ករចំនួន៥០បាវ. និង ថវិកមួយចំនួនផងដែរ
ផ្ដល់ជូនមកដល់ រដ្ឋបាលខណ្ឌបឹងកេងកង ដើម្បីចូលរួមចំណែកចែក ជូនដល់ប្រជាពលរដ្ឋក្រីក្រ នៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញ។

ឆ្លៀតក្នុងឱកាសនេះលោកស្រីអភិបាលរងខណ្ឌបឹងកេងកង សុិន រតនាតំណាងលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងបានមានមតិថ្លែង អំណរអរគុណយ៉ាងជ្រាលជ្រៅ ជូនពរដល់ ប្អូនស្រីម្ចាស់មជ្ឈមណ្ឌលថែរក្សាសម្ផស្សសុភា និង បុគ្គលឹកទាំងអស់សូមអោយ ដំណើរការបានល្អប្រសើរនិងទទួល បានការគាំទ្រ ពីអតិថិជនកាន់តែច្រើន លើសលប់បន្ថែមទៀត ពោលគឺជោគជ័យរីកចម្រើន ទៅមុខជាលំដាប់។
ជាមួយគ្នានោះ លោកស្រីអភិបាលរងខណ្ឌបឹងកេងកង សូមជូនពរដល់ប្អូនស្រីម្ចាស់ មជ្ឈមណ្ឌលថែរក្សាសម្ផស្សសុភា និងបុគ្គលឹកដែលមានទឹកចិត្ត ដ៏សប្បុរសធម៌ ៕

អត្ថបទដែលជាប់ទាក់ទង