ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកអគ្គរដ្ឋទូតចិន ប្រគល់រង្វាន់ការប្រកួតស្នាដៃ រូបថតដោយទូរស័ព្ទដៃ ក្នុងប្រទេសកម្ពុជា ស្តីពីការអបអរសាទរ ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន របស់ប្រជាជនជាប់សែស្រឡាយចិន លើសកលលោក ប្រចាំឆ្នាំ២០២២

226

 

ភ្នំពេញ ៖ នាថ្ងៃទី២៤ខែមីនា ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា អញ្ជើញ ជាអធិបតីនិងថ្លែងសុន្ទរកថាក្នុងពិធីប្រគល់រង្វាន់ ការប្រកួតស្នាដៃរូបថត ដោយទូរស័ព្ទដៃក្នុងប្រទេសកម្ពុជា ស្តីពីការអបអរសាទរ ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន របស់ប្រជាជនជាប់សែស្រឡាយចិនលើសកលលោកប្រចាំឆ្នាំ២០២២។

លោក Chen Lujun ប្រធាន​ទីភ្នាក់ងារសារព័ត៌មានចិន(China News Service), លោក Wu Xingli ប្រធានប្ដូរវេន នៃសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា, លោក Zhao Jinhui ប្រធានស្តីទីសភាពាណិជ្ជកម្មចិន នៅកម្ពុជា និងលោកស្រី Jiang Xin នាយិកាផ្នែកបញ្ហាហានិភ័យ នៃធនាគារចិន(ហុងកុង)Co.,Ltdបានចូលរួមក្នុងពិធីខាងលើ។

ឯកឧត្តម Wang Wentian មានប្រសាសន៍ថា ចិននិងកម្ពុជាមានវប្បធម៌ ល្អប្រពៃយ៉ាងយូរអង្វែង ហើយការ​ផ្លាស់ប្ដូរ​វប្បធម៌ និងការសិក្សាពីគ្នាទៅវិញទៅមក តែងជាខ្លឹមសារដ៏សំខាន់ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី។ ការប្រកួតលើកនេះ បានផ្តិតយករូបភាពដ៏អស្ចារ្យ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិន នៅក្នុងប្រទេសកម្ពុជា ដែលបង្ហាញពីភាពទាក់ទាញ ដ៏ពិសេសនៃវប្បធម៌ចិន ដើម្បីឱ្យប្រជាជន ជាប់សែស្រឡាយចិន នៅកម្ពុជា មានភាពសប្បាយរីករាយជាមួយគ្នា ក្នុងពិធីបុណ្យមួយនេះ នៅក្នុងប្រទេសកម្ពុជា។
ឯកឧត្តមបានលើកទឹកចិត្ត ដល់បេក្ខជនទាំងអស់ បន្តធ្វើជាស្ពាននិង ជាអ្នកតភ្ជាប់ចំណង មិត្តភាពចិន-កម្ពុជា និងបង្ហាញពីរូបរាងដ៏ល្អប្រពៃដែលប្រកប ដោយលក្ខណៈរួសរាយ រាក់ទាក់ មានចិត្តទូលាយ​ តស៊ូ​ ក្លាហានរបស់ប្រជាជន ជាប់សែស្រឡាយចិន។

លោក Chen Lujun មានប្រសាសន៍ថា ការប្រកួតលើកនេះបាន ផ្ដល់នូវច្រកបណ្តាញ ដែលប្រកបដោយ ភាពងាយស្រួល សម្រាប់ការផ្សព្វផ្សាយ សម្លេងប្រជាជនចិននិងកម្ពុជា និងបង្ហាញពីរឿងនិទាន នៃចំណងមិត្តភាពចិន-កម្ពុជា និងបានផ្តល់ជាវេទិកា ដ៏មានឥទ្ធិពលមួយ សម្រាប់ការលើកកម្ពស់ ចំណងមិត្តភាពចិន-កម្ពុជា បង្កើនទំនាក់ទំនង មនោសញ្ចេតនារវាងប្រជាជនទាំងពីរ នឹងចាក់ឫសកាន់តែមុតមាំ សម្រាប់កិច្ចការជំរុញ គំនិតផ្តួចផ្ដើម “ខ្សែក្រវាត់និងផ្លូវ” ក៏ដូចជាការពង្រីក​ស្ថានភាព​ថ្មីសម្រាប់កិច្ចសហប្រតិបត្តិការ ទំនាក់ទំនងអន្តរជាតិ។

កម្មវិធីខាងលើនេះត្រូវបានរួមគ្នារៀបចំ ដោយបណ្តាញរូបភាពសារព័ត៌មានចិន (Newsphoto), សមាគមសម័្ពន្ធខ្មែរចិននៅកម្ពុជា និងសភាពាណិជ្ជកម្មចិននៅកម្ពុជា។ រៀបចំជាក់ស្តែងដោយសាខាសារព័ត៌មានចិនក្នុងប្រទេសកម្ពុជា និងសាខាធនាគារចិន (ហុងកុង) នៅរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង