ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក គីម ជុងអ៊ុន ត្រួតពិនិត្យដោយផ្ទាល់ នូវការបាញ់សាកល្បង មីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ស៊េរីថ្មី

298

សេអ៊ូល៖ លោក គីម ជុងអ៊ុន បានចូលរួមត្រួតពិនិត្យដោយផ្ទាល់ នូវការបាញ់សាកល្បងមីស៊ីល បាលិស្ទីគអន្តរទ្វីប ICBM ស៊េរីថ្មី មួយ ដើម្បីពង្រឹងសមត្ថភាពយោធា និងជាការត្រៀមលក្ខណៈ ប្រឈមមុខរយៈពេលវែង ជាមួយចក្រពត្តិអាមេរិក។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយ រដ្ឋ កូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០២២។

ការបាញ់សាកល្បងមីស៊ីលកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ គឺជាការធ្វើតេស្ដមីស៊ីល ដ៏មានឥទ្ធិពលបំផុត របស់កូរ៉េខាងជើង ជាលើកដំបូង ចាប់តាំងពីឆ្នាំ២០១៧មក ដោយមីស៊ីលនេះត្រូវ បានគេរាយការណ៍ថា អាចហោះនៅរយៈកម្ពស់ខ្ពស់ និងធ្វើដំណើរបាន ឆ្ងាយជាងមីស៊ីល ICBM ដែលទីក្រុងព្យុងយ៉ាង បាញ់សាកល្បងកន្លងមក។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសុក្រនេះ បានបញ្ជាក់ថា វាជាប្រភេទមីស៊ីលវ៉ាសុង-១៧ (Hwasong-17) ដែលត្រូវបានធ្វើតេស្ដក្រោម ការត្រួតពិនិត្យ និងបញ្ជាដោយផ្ទាល់ ពីលោក គីម ជុងអ៊ុន ហើយមីស៊ីលនេះអាច ហោះបានក្នុងរយៈកម្ពស់អតិបរមា ៦,២៤៨.៥គីឡូម៉ែត្រ និងចម្ងាយ ១,០៩០គីឡូម៉ែត្រ ពីគោលដៅ ដែលបានកំណត់។

គួរបញ្ជាក់ថា បើតាម KCNA, Hwasong-17 គឺជាមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ដែលកូរ៉េខាងជើង សម្ញែងជាលើកដំបូង ក្នុងព្យុហយាត្រាយោធា កាលពីខែតុលា ឆ្នាំ២០២០ និងត្រូវបានអ្នកជំនាញខ្លះ ដាក់រហ័ស្សនាមឱ្យថា មីស៊ីលបិសាច៕

 

អត្ថបទដែលជាប់ទាក់ទង