ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាល ឃាត់ខ្លួនសង្ស័យ ជាឪពុក កាប់សម្លាប់កូនស្រីខ្លួនឯង និងដេញកាប់ឪពុកម្ដាយ និង បងប្អូន

76

 

កំពង់ធំ ៖ បុរសអាយុ ៣០ឆ្នាំម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ធំ ពីបទឃាតកម្មទៅ លើកូនស្រីរបស់ខ្លួន ដោយបានប្រើប្រាស់ កាំបិតប៉ាំងតោកាប់ ទៅលើកូន បន្ទាប់ពីផឹកស្រវឹងជោគជាំ កាលពីយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២។

នៅវេលាម៉ោង៩ និង៤០នាទីយប់ នៅក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ បុរសម្នាក់ដែលត្រូវជាឪពុកបង្កើតរបស់ក្មេងស្រីរងគ្រោះ បានទៅផ្ទះរបស់ឪពុកម្តាយខ្លួនទាំងស្រវឹង ហើយបានប្រើកាំបិតប៉ាំងតោ កាប់ទៅលើកូនស្រីដែលកំពុងគែង។ ជីដូនជីតារបស់ជនរងគ្រោះ បានស្រែកហៅអោយអ្នកជិតខាងមកជួយ។ ជនសង្ស័យបានគម្រាមអ្នក ជិតខាងដែលមកជួយ មុននឹងរត់គេចខ្លួន។
កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានទទួលដំណឹង ហើយបានចុះទៅអន្តរាគមន៍ នៅកន្លែងកើតហេតុជាមួយ នគរបាលរដ្ឋបាល ក្នុងពេលដែលក្មេងស្រីរងគ្រោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ជាអកុសល្យ ក្មេងស្រីរងគ្រោះបានស្លាប់ ដោយស្ថានទម្ងន់របួស។ ជនសង្ស័យត្រូវបានកម្លាំង សមត្ថកិច្ចរកឃើញ ហើយកំពុងស្ថិតក្រោមការឃាត់ខ្លួន។
អង្គភាពការពារកុមារ (CPU) កំពុងផ្តល់ជំនួយក្នុងការស៊ើបអង្កេត និងសេវាកម្មគាំទ្រជូន ក្រុមគ្រួសាររងគ្រោះ។

ករណីនេះកើតឡើងកាលពីថ្ងៃទី ២៥ ខែ មីនា នៅចំណុចផ្ទះឈ្មោះទីន ហន អាយុ៥៩ឆ្នាំ ក្នុងភូមិព្នៅ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

បុរសជាឪពុកយកកាំបិតបុ័ងតោ កាប់កូនស្រី ខណ:នាងឈឺគ្រុន កំពុងដេកលង់លក់ បណ្ដាលឲ្យស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ។ សមត្ថកិច្ចបានឲ្យដឹងថា សពក្មេងស្រីងរងគ្រោះខាងលើមានឈ្មោះ កំសត់ ឡៃណាង ភេទស្រីអាយុ៨ខែ រស់នៅជាមួយជីដូនឈ្មោះ ចេវ ពៅ។ ចំណែកជនសង្ស័យមានឈ្មោះ ហ៊ាង សត់ អាយុ៣០ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ។

មុនពេលកើតហេតុជនសង្ស័យ ទៅធ្វើការសំណង់ក្បែរផ្ទះហើយ ផឹកស្រាស្រវឹងជោកជាំ រហូតដល់ម៉ោងប្រហែល២១ជាង ត្រឡប់មកផ្ទះ រករឿងឪពុកម្ដាយ ខណ:ពេលម្ដាយកំពុងមើលចៅ(សព)ឈឺគ្រុន ដោយដាក់ចៅឲ្យដេកក្នុងមុងក្នុងអង្រឹងក្រោមផ្ទះ ស្រាប់តែជនសង្ស័យ យកកាំ.បិតបុ័ង.តោ ស្ទុះទៅកាប់កូនខ្លួនទាំងកម្រោល ត្រូវចំផ្ទៃមុខខាងឆ្វេង ១កន្លែង បណ្ដាលឲ្យរបួសធ្ងន់។
ភ្លាមៗ ជនសង្ស័យបាន យកកាំបិតផ្គាក់ដេញកាប់ឪពុកម្ដាយ បងប្អូននៅក្នុងផ្ទះ តែមិនបង្កឲ្យនរណាម្នាក់ រងរបួសនោះទេ។ មួយសន្ទុះក្រោយមក ទើបមានប្រជាពលរដ្ឋ មកជួយអន្តរាគមន៍ ទើបជនសង្ស័យរត់គេចខ្លួនបាត់។

សមត្ថកិច្ចស្រាវជ្រាវ រហូតឃាត់ខ្លួនជនដៃដល់បាន នៅវេលាម៉ោង៥និង៥៦នាទី នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ នៅចំណុចវាលស្រែ ខាងវាលបឹងវៀន ភូមិព្រែកក្រោល ឃុំត្នោតជុំ ដែលមានចំងាយ១៥០០ម៉ែត្រពីកន្លែងកើតហេតុ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនខ្លួនទៅធ្វើការសាកសួរ និងឃុំខ្លួនបណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង