បុរសជាអ្នកចំការម្នាក់ បានស្លាប់ភ្លាមៗ និងបុរសម្នាក់ទៀត រងរបួសធ្ងន់ ក្នុងករណីផ្ទុះគ្រាប់ នៅស្រុករតនមណ្ឌល
ខេត្តបាត់ដំបង៖ នៅវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃ សៅរ៍ ៩រោចខែ ផល្គុនឆ្នាំឆ្លូវត្រីស័កព.ស.២៥៦៥ត្រូវនឹងថ្ងៃទី២៧ខែ មីនា ឆ្នាំ២០២២នៅចំណុចលើខ្នងភ្នំស ស្ថិតនៅភូមិរស្មីសង្ហារ ឃុំរស្មីសង្ហារ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានករណីផ្ទុះគ្រាប់ដែលកប់នៅក្នុងដីមួយបានកេីតឡេីងខណៈពេលពលរដ្ឋជាអ្នកចំការទាំង០២នាក់កំពុងជីកដីបំណងគាស់យកគល់ឈើមួយនៅទីនោះ បានបណ្តាលឱ្យបុរសម្នាក់ឈ្មោះផាង ភ័ណ្ឌ ហៅទូច អាយុ២៧ឆ្នាំ រស់នៅភូមិដង្កោទាប សង្កាត់ទួលតាឯក ក្រុងបាត់ដំបងខេត្ត បាត់ដំបងមកស្នាក់នៅធ្វេីចំការនៅមូលដ្ឋានកេីតហេតុ ត្រូវដាច់ជើងខាងឆ្វេងស្លាប់នៅកន្លែងកើតហេតុនិងបុរសម្នាក់ទៀតឈ្មោះ ឆាយ កុសល់ អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិអន្លង់វិល ឃុំ អន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង រងរបួសចំភ្នែកទាំងសងខាងត្រូវនាំយកទៅសង្រ្គោះនៅមន្ទីរពេទ្យ។
លោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល បានបញ្ជាក់ថា បុរសទាំងពីរនាក់រស់នៅក្រៅមូលដ្ឋាននេះ ហេីយកន្លងទៅពួកគាត់ មកស្នាក់បណ្តោះអាសន្នធ្វេីចំការនៅមូលដ្ឋានខាងលេី ។ នៅថ្ងៃកេីតហេតុនេះគាត់ទាំងពីរនាក់ស្វែងរកគល់ឈេីចាស់ៗដេីម្បីជីកយកទៅប្រេីប្រាស់ឬយកទៅលក់ដូរចិញ្ចឹមជីវិត ហេីយក្នុងខណៈពួកគាត់កំពុងជីកគល់ឈេី នៅចំណុចនោះបានប៉ះចំគ្រាប់(ម៉ីនកប់ក្នុងដី)ទេីបបង្កជាករណីផ្ទុះបែបនេះ ។
លោកអធិការបន្តថា បន្ទាប់ពីកេីតហេតុភ្លាមសមត្ថកិច្ចមូលដ្ឋាន អាជ្ញាធរពាក់ព័ន្ធរួមទាំងកងកម្លាំងនគរបាលរបស់លោកបានចុះទៅដល់កន្លែងកេីតហេតុ ជួយនាំជនរងគ្រោះយកទៅសង្រ្គោះនៅមន្ទីរពេទ្យ។
លោកអធិការបានបញ្ជាក់យ៉ាងដូច្នេះថា ចំណុចភ្នំសក្នុងភូមិរស្មីសង្ហារ ស្រុករតនមណ្ឌលនេះគឺ ជាអតីតសមរភូមិប្រយុទ្ធដ៏ស្រួចស្រាល់មួយក្នុងចំណោមសមរភូមិជាច្រេីនផ្សេងៗទៀត។
នៅចំណុចកេីតហេតុថ្ងៃនេះអាចជាគ្រាប់ម៉ីនដែលគេបង្កប់ក្នុងដីក្បែរគល់ឈេីពីពេលមុន ហេីយទំនងជាជនរងគ្រោះជីកដីក្បែរគល់ឈេីប៉ះចំគ្រាប់ម៉ីនទេីបបង្កឱ្យផ្ទុះឡេីងតែម្តង ។
លោកបន្ថែមថានៅចំណុចកេីតហេតុពីមុនមកក៏ធ្លាប់ប្រទះឃេីញគ្រាប់ម៉ីនប្រឆាំងរថក្រោះរួមទាំងយុទ្ធភ័ណ្ឌផ្សេងៗជាច្រេីនទៀតនៅកប់រាយប៉ាយនៅទីនោះ។
នៅពេលនេះសពជនរងគ្រោះសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី ក្រោយពេលសមត្ថកិច្ចធ្វេីកំណត់ហេតុពិនិត្យរួច៕