ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រកួតជិះសេះផ្លោះរបារ ដើម្បីបង្កើនសមត្ថភាព អត្តពលិក

286

ភ្នំពេញ៖សហព័ន្ធកីឡាជិះសេះកម្ពុជា បានរៀបចំការប្រកួត កីឡាជិះសេះផ្លោះរបារ កាលពីថ្ងៃទី២៧មីនាដើម្បីបង្កើនសមត្ថភាព
បច្ចេកទេអត្តពលិករបស់ខ្លួន ដើម្បីឆ្ពោះទៅកាន់ស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
ការប្រកួតដែលធ្វើនៅ មជ្ឈមណ្ឌលCCC (Cambodia Country Club)រាជធានីភ្នំពេញនោះគឺរៀបចំការប្រកួតថ្មីមួយទៀត ដើម្បីឲ្យសមត្ថ
ភាពកីឡាករ កីឡាការិនីកាន់តែរឹងមាំ ។

លោកស្រីទេព ម៉ូណាដែលជា ប្រធានសហព័ន្ធនោះ បាននិយាយថា ទោះបីស៊ីហ្គេមលើកទី៣១ នៅវៀតណាម នាពាក់កណ្ដាលខែ
ឧសភាខាងមុខនេះម្ចាស់ផ្ទះ មិនបានដាក់ប្រភេទកីឡាជិះសេះ នៅក្នុងកម្មវិធីប្រកួតក៏ពិតមែន តែឆ្នាំ២០២៣ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនោះប្រ
ភេទកីឡាជិះសេះនឹងមាន នៅក្នុងការប្រកួតឡើងវិញ ។

លោកស្រីទេព ណាថានេះជាការរៀបចំប្រកួតថ្មីមួយទៀត ដើម្បីបង្កើនគុណភាព បច្ចេកទេសរបស់ក្រុម កីឡាករកីឡាការិនីជិះ
សេះត្រៀមឆ្ពោះទៅរៀបចំធ្ វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ឆ្នាំ២០២៣ ជាមួយនឹងការដាក់សន្ទស្សន៍ មេដាយមាស១គ្រឿង ពីព្រឹត្តិការណ៍ស៊ីហ្គេមជា ប្រវត្តិសាស្ត្រដំបូង របស់ព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង