រដ្ឋមន្ត្រីក្រសួងការងារប្រាប់ ILOថា៖ ការគោរព សិទ្ធិសេរីភាព អង្គការវិជ្ជាជីវៈនៅកម្ពុជា នៅតែមាន
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តា លវិជ្ជាជីវៈបានប្រាប់តំណាងអង្កការអន្តរជាតិខាងការងារ(ILO)ថាការគោរពសិទ្ធិសេរីភាព អង្កការវិជ្ជាជីវៈនៅកម្ពុជានៅតែមាន ហើយវាមិនដូចជាការលើកឡើងរបស់មនុស្សចំនួនតូចនោះទេ។ ការអះអាងនេះខណៈឯកឧត្តមអ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ បានអនុញ្ញាតឲ្យលោក Takanobu Teramoto ប្រធានប្រតិភូបេសកកម្មដោយផ្ទាល់ និងប្រតិភូបេសកកម្មដោ យផ្ទាល់របស់អង្គការអន្តរជា តិខាងការងារ(ILO) ចូលជួបសម្តែងការ និងពិភាក្សាការងារ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមអ៉ិត សំហេង បានសម្តែងនូវការស្វាគមន៍ដ៏កក់ក្តៅដល់ប្រតិភូបេសកកម្ម ដោយផ្ទាល់ របស់អង្គការអន្តរជាតិខាងការងារ (ILO) ដែលបានអញ្ជើញមកប្រទេសកម្ពុជា ជាលើកទី៣។
ឯកឧត្តមថាបេសកកម្មនេះពិតជាមានសារៈសំខាន់ មិនមែនសម្រា ប់តែអង្គការអន្ត រជាតិខាងការងា រប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានសារៈសំខាន់សម្រាប់ព្រះ រាជាណាចក្រកម្ពុជាផង ដែរ ព្រោះវាគឺជាឱកាសដែលក្រសួងពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធដែ លរួមមានទាំងតំណាងអង្គការវិជ្ជាជីវៈ និងដៃគូសង្គមបានជួប និងសន្ទនាដោយផ្ទាល់ជា មួយគណៈប្រតិភូ ដើម្បីបង្ហាញអំពីការវិវត្តវិស័យការងារ ជាពិសេសការគោរពសិទ្ធិសេរីភាព អង្គការវិជ្ជាជីវៈនៅកម្ពុជា។ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង ក៏បានជម្រាបជូនគណៈប្រតិភូថា ការគោរពសិទ្ធិ និងសេរីភាពអង្គការវិជ្ជាជីវៈត្រូវបានធានា និងលើកម្ពស់នៅព្រះរាជាណាចក្រកម្ពុជា។
កម្ពុជាផ្សារភ្ជាប់ការគោរពលក្ខខណ្ឌការងារជាមួយពាណិជ្ជកម្មអន្តរជាតិ។ យ៉ាងណាមិញ អនុលោមតាមអនុសញ្ញាអន្តរជាតិខាងការងារលេខ៨៧ ច្បាប់ស្តីពីសហជីពនៃព្រះរាជាណាច ក្រកម្ពុជាផ្តល់សិទ្ធិសេរីភាពយ៉ាងពេញលេញទៅកម្មករនិយោជិត និងនិយោជកក្នុងការបង្កើត និងអនុវត្តសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈដោយសេរី គ្មានការបង្ខិតបង្ខំ និងគំរាមកំហែង។
នៅក្នុងព្រះរាជាណាចក្រកម្ពុជា មិនទាន់ដែលមាន ហើយក៏នឹងមិនអនុញ្ញាត ឱ្យមានករណីដែលកម្មករនិយោជិត ឬថ្នាក់ដឹកនាំសហជីពត្រូវបានចាប់ខ្លួន ឬធ្វើទុកបុកម្នេញដោយសារសកម្មភាពស្របច្បាប់របស់ខ្លួនក្នុងការអនុវត្តសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈឡើយ។ ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា តាមរយៈការជួបពិភាក្សាជាមួយមន្ត្រីបច្ចេកទេសរប ស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងពាក់ព័ន្ធ តំណាងអង្គការវិជ្ជាជីវៈ និងដៃគូសង្គម នាពេលបន្ទាប់នេះ គណៈប្រតិភូនឹងទទួលបាននូវព័ត៌មានត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ និងយកទៅពិចារណា និងវាយតម្លៃប្រកបដោយសុភវិនិច្ឆ័យ ឈរលើមូលដ្ឋានច្បាប់ និងបទប្បញត្តិជាតិ និងអន្តរជាតិជាធរមាន។
ក្រសួងការងារ ចំាទទួលយកនូវអនុសាសន៍របស់បេសកកម្មដោយផ្ទាល់នេះ ដើម្បីកែលម្អលក្ខខណ្ឌការងារ និងសិទ្ធិសេរីភាពរបស់អង្គការវិជ្ជាជីវៈឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ស្របតាមបរិបទសង្គម និងសេដ្ឋកិច្ចកម្ពុជា។ នាឱកាសនោះ លោកប្រធានប្រតិភូ បានថ្លែងអំណរគុណដល់ឯកឧត្តម អ៉ិត សំហេង និងថ្នាក់ដឹកនាំរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានទទួលស្វាគ មន៍ដល់គណៈប្រតិភូរបស់លោក ក្នុងការបំពេញបេសកកម្មការងារនៅក្នុងព្រះរា ជាណាចក្រកម្ពុជាយ៉ាងកក់ក្តៅបំផុត។
លោកថាការប្រជុំពិភាក្សា និងប្រឹក្សាយោបល់គ្នាទៅវិញទៅមក រវាងគណៈប្រតិភូ ជាមួយនឹងថ្នាក់ដឹកនាំរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានការយល់គ្នាកា ន់តែប្រសើរ ដែលគណៈប្រតិភូមានលទ្ធភាពធ្វើសេចក្តីសន្និដ្ឋាន ឲ្យគ្រប់ភាគីពាក់ព័ន្ធអនុ វត្តឲ្យមានប្រសិទ្ធភាពខ្ពស់ពាក់ព័ន្ធទៅនឹងទំនាក់ទំនងវិជ្ជាជីវៈ សិទ្ធិការងារ សេរីភាពអង្គការ វិជ្ជាជីវៈ ស្របតាមតាមច្បាប់ការងារ និងបទដ្ឋានអន្តរជាតិដែលកម្ពុជាបានផ្តល់សច្ចាប័ន កាន់តែមានភាពល្អប្រសើរបន្តទៀត៕ .សំរិត