ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោនាយករដ្ឋមន្ត្រី កោតសរសើពន្ធដារ ខិតខំប្រមូលពន្ធ ជូនរដ្ឋលើសផែនការកំណត់ ចាក់ទុកជាកំណត់ត្រាប្រវត្តិសាស្ត្រ

27

 

ភ្នំពេញ៖ បន្ទាប់ពីឃើញរបស់ការណ៍ពីការប្រមូលពន្ធសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានកោតសរសើរចំពោះ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រមូលចំណូល ពន្ធដារផ្ទៃក្នុងជូនរដ្ឋ លើសផែនការកំណត់ដោយច្បាប់ ស្តីពី ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ មានចំនួន ១២៤.០២ ភាគរយ នៃផែនការប្រចាំឆ្នាំ។

តាមរយៈលិខិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបាន ផ្ញើរជូនឯកឧត្តមគង់ វិបុលរដ្ឋមន្ត្រីប្រតិភូអម នាយករដ្ឋមន្ត្រីនិង ជាប្រតិភូរាជរដ្ឋាភិ បាល ទទួលបន្ទុកជាអគ្គនាយកន នៃអគ្គនាយកដ្ឋានពន្ធដារ កាលចេញផ្សាយកាលពីពេលថ្មីៗ កន្លងមកនេះបានលលើកឡើងយ៉ាងដូច្នេះថា៖«ខ្ញុំ សូមសម្តែងនូវការ កោតសរសើរ និងវាយតម្លៃខ្ពស់ជូនចំពោះ លោក គង់ វិបុល និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការទាំងអស់ នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានខិតខំអស់ពីកម្លាំង កាយចិត្ត ក្នុងការបំពេញ បេសកកម្មយ៉ាងជោគជ័យ ដោយបានប្រមូលចំណូលពន្ធដារផ្ទៃក្នុ ងជូនរដ្ឋបានលើសផែនការ ដែលកំណត់ដោយច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១ ចំនួន ១២៤,០២ ភាគរយ នៃផែនការប្រចាំឆ្នាំ»។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបន្ដថា៖« ការសម្រេចបាននូវ លទ្ធផលដ៏ល្អប្រសើរនេះ ជាកំណត់ត្រាប្រវត្តិសាស្ត្រ នៃការប្រមូលចំណូលពន្ធ ដែលអគ្គនាយកដ្ឋានពន្ធដារ សម្រេចបាន លើសផែនការរហូតដល់ ២៤,០២ ភាគរយ ស្មើនឹង ២ ១៨២,៣៧ ប៊ីលានរៀល ប្រមាណជា ៥៣៨,៨៥ លានដុល្លារ»។

ជាមួយគ្នានោះដែរសម្ដេចតេជោ បញ្ជាក់ថា សមិទ្ធផលដ៏ប្រពៃនេះ គឺផ្តើមចេញ ពីការប្រកាន់យកជំហរប្រសិទ្ធភាព នៃការដឹកនាំប្រកាន់យកនូវ គោលការណ៍អភិបាលកិច្ចល្អ និងរដ្ឋបាលកិច្ចល្អ ព្រមទាំងការខិតខំប្រឹងប្រែង ប្តេជ្ញាចិត្តខ្ពស់ ប្រកបដោយឆន្ទៈមោះមុត និងស្មារតីបុរសកម្មរបស់លោក គង់ វិបុល ក្នុងឋានៈជាអ្នកដឹកនាំ អគ្គនាយកដ្ឋានពន្ធដារ។ សម្ដេចតេជោ បន្ថែមថា ពិតណាស់ ចំណូលពន្ធដារផ្ទៃក្នុង ដែលអគ្គនាយកដ្ឋានពន្ធដារ បានប្រមូលលើសផែនការខាងលើពិតជាឆ្លុះបញ្ចាំងពីភាពខ្លាំងក្លានៃសេដ្ឋកិច្ចជាតិបើទោះជាស្ថិតក្នុងកាលៈទេសៈដ៏លំបាកដែល កម្ពុជាបាននិង កំពុងជួបប្រទះនូវវិបត្តិនៃការរីក រាលដាល នៃជំងឺកូវីដ-១៩ក្តី ព្រមទាំងសបញ្ជាក់ យ៉ាងច្បាស់ពីភាពរឹងមាំនៃឯករាជ្យភាព និងអធិបតេយ្យភាព ជាតិរបស់កម្ពុជា។ សម្ដេចតេជោ បានបញ្ជាក់បន្ថែមថា៖«ខ្ញុំសូមគាំទ្រចំពោះវិធានការនានា ដែលអគ្គនាយកដ្ឋានពន្ធដារបានដាក់ចេញ ដើម្បីបង្កើនប្រសិទ្ធភាព និងតម្លាភាពនៃការប្រមូលចំណូល ពង្រឹងគុណភាពសេវាអ្នកជាប់ពន្ធ និងបន្តធ្វើទំនើបកម្មរដ្ឋបាល សារពើពន្ធឱ្យកាន់តែ មានភាពប្រសើរឡើង ជាលំដាប់»៕ សំរិត

អត្ថបទដែលជាប់ទាក់ទង