ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ស ថេត អគ្គស្នងការរង និងជាស្នងការរងផ្តល់ ឯកសណ្ឋានប្រយុទ្ឋជូន ដល់កម្លាំងនគរបាលខណ្ឌចំការមន

52

 

ភ្នំពេញ ៖ ជាការយកចិត្តទុកដាក់ដល់កងកម្លាំង ក្នុងការពារសុខសវត្ថិភាព នៅក្នុងមូលដ្ឋានខណ្ឌចំការមន លោក យិន សាន អធិការដ្ឋានខណ្ឌចំការមន តំណាងអោយលោក ស ថេត អគ្គស្នងការរង និងស្នងការនគរបាល រាជធានីភ្នំពេញ ផ្ដល់ឯកសណ្ឋានឈុតខ្មៅ ជូនដល់កងកម្លាំសរុប៨០កំប្លេរ និងម៉ាសចំនួន១០០០ ម៉ាសហើយលោកអធិការ ផ្ដល់អាវសុីវិលជូនដល់ កងកម្លាំង ៨០ អាវ នាព្រឹកថ្ងៃទី៣០ ខែ មីនា ឆ្នាំ២០២២ ដោយមាន កងកម្លាំងប៉ុស្តិ៍រដ្ឋបាលចំនួន៥ និងផ្នែកសណ្ដាប់ធ្នាប់សាធារណ: និងកម្លាំងអន្តរាគមន៍ អធិការដ្ឋានខណ្ឌ ។

លោក យិន សាន អធិការខណ្ឌចំការមន បានប្រាប់ទៅកងកម្លាំង ចំណុះអធិការដ្ឋានថា ត្រូវយកចិត្តទុកដាក់ទៅកសរពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងត្រូវយកចិត្តទុកដាក់ ចេញកម្លាំងល្បាត ដើម្បីបង្ការបទល្មើសផ្សេងៗ ។ ជាមួយគ្នានោះ លោកអធិការ ក៏បានអំពាវនាវដល់ កងកម្លាំងទាំងអស់ ត្រូវថែរក្សាសុខភាព និងការពារការឆ្លងជំងឺកូវីដ១៩ ដែលបំលែងខ្លួនថ្មីអូមីក្រុង ពិសេសអនុវត្តនូវវិធាន ការពារ ៣កុំ ៣ការពារ ជំងឺឆ្លងមកខ្លួនយើង និងគ្រួសារ ។

ក្រៅពីប្រគល់ឯកសណ្ឋានឈុតខ្មៅ របស់លោកស្នងការនគរបាលរាជធានី ចំនួន ៨០ ប្លេរនោះ លោក យិន សាន អធិការខណ្ឌចំការមន ក៏បានផ្តល់អាវ ចំនួន ៨០អាវ ដល់កងកម្លាំងអធិការខណ្ឌ និងតាមបណ្តាប៉ុស្តិ៍ទាំង៥ រួមផ្នែកចរាចរណ៍ និងអន្តរាគមន៍ខណ្ឌផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង