ទស្សនីយភាព១២នាទី ថ្ងៃបិទស៊ីហ្គេម នៅវៀតណាម គឺជាមេដែកទាក់ទាញ
ភ្នំពេញ៖ក្នុងពិធីបិទការប្រកួតកីឡាស៊ីហ្គេម លើកទី៣១នាថ្ងៃទី២៣ ខែឧសភាឆ្នាំ២០២២ នៅប្រទេសវៀតណាម នឹងក្លាយជាមេដែកមួយ ទាក់ទាញបណ្តាប្រទេសអាស៊ីអាគ្នេយ៍ឆ្ពោះមកស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។
នេះជាការលើកឡើងរបស់ឯកឧត្តមវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ
រៀបចំការប្រកួតកីឡា អាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)។
ឯកឧត្តម មានប្រសាសន៍ថា ការសម្តែងទស្សនីយភាពរបស់ក្រុមសិល្បករ ក្រុមកីឡា រយៈពេល១២នាទី នៅក្នុងពិធីបិទការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ហើយក៏ជាពេលដែលកម្ពុជា ត្រូវទទួលទង់ស៊ីហ្គេមបន្តពីវៀតណាមដែរ ។
ដោយមានការចង្អុលបង្ហាញ ពីឯកឧត្តមបណ្ឌិតថោង ខុនអនុប្រធានអចិន្រ្តៃយ៍របស់ CAMSOCឯកឧត្តមបង្ហាញថា” យើងប្រឹងប្រែងធ្វើយ៉ាងណា ជម្រុញឲ្យការសម្ដែងរយៈពេល១២
១២នាទីនេះក្លាយជាមេដែក ដ៏ទាក់ទាញមួយពីបណ្ដាប្រទេស ទាំងអស់ក្នុងតំបន់អាស៊ីអាគ្នេយ៍
ឲ្យរង់ចាំចូលរួមគាំទ្រ ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ជាលើកដំបូងនោះ “ ។
ការត្រៀមសម្ដែងនេះ បានឆ្លងថ្នាក់ដឹកនាំជាច្រើនលើកមកហើយ ។ការត្រៀមពិធីបិទស៊ីហ្គេមនៅវៀតណាមនេះ គឺកម្ពុជាបានដឹង ពីពេលវេលា ពីទីតាំង និងពីរបៀបរបបនៅក្នុងសាល ដែលត្រៀមបិទនោះ ។
ឯកឧត្តមវ៉ាត់ ចំរើនបន្តថា ការសម្ដែងរបស់ ក្រុមសិល្បៈករ សិល្បៈការិនី កីឡាករ កីឡាការិនីបានត្រៀមគ្នា ៤០នាក់ និង ២០នាក់ទៀតជាគ្រូ ជាអ្នករៀបចំបច្ចេកទេសសរុបគឺមានគ្នា ចំនួន៦០នាក់ ។
ក្រុមសម្ដែងនឹងហ្វឹកហាត់រួមគ្នា ក្នុងរង្វង់មួយខែមុនពេលចេញ ដំណើរទៅចូលរួមបិទស៊ីហ្គេម នៅវៀតណាម ។ហេតុនេះការធ្វើវីដេអូ សម្រាប់ចាក់ផ្សាយ និង ការសម្ដែងរបស់ក្រុមកម្ពុជាត្រូវតែស៊ីសង្វាក់គ្នា និងបង្ហាញពីភាពទាក់ទាញជាទីបំផុត។ការត្រៀមសម្ដែងនេះ ទទួលបានការណែនាំយ៉ាងយក ចិត្តទុកដាក់ពីឯកឧត្តមបណ្ឌិតថោង ខុនរួចហើយ ។ ជាមួយគ្នានេះក៏បាន
ពីការខិតខំប្រឹងប្រែង យ៉ាងអស់ពីកម្លាំងចិត្តកម្លាំងកាយ ពីព្រឹទ្ធាចារ្យជំនាញៗ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈទៀតផងដើម្បីជម្រុញឲ្យការសម្ដែងនេះបានទទួលការគាំទ្រពីអន្តរជាតិ ។
អ្វីដែលសំខាន់នោះគឺខកលឹមសារនៃ ការសម្ដែងបើកការស្វាគមន៍ ឆ្ពោះមកស៊ីហ្គេមនៅ កម្ពុជានឹងរំលេចនូវការរីកចម្រើនរបស់កម្ពុជា និង គោលដៅទេសចរណ៍ធំៗ របស់កម្ពុជា ។
ឯកឧត្តមអគ្គលេខាធិការ បន្តថា ការរៀបចំសម្ដែងគឺរៀបចំយ៉ាង ហ្មត់ចត់បំផុតជាពិសេស ក្នុងពិធីសម្ដែង និងពិធីប្រគល់ទង់ និងទទួលទង់ពីម្ចាស់ផ្ទះវៀតណាម មកស៊ីហ្គេមនៅកម្ពុជា
ដោយមានការអញ្ជើញចូលរួម ពីមន្ត្រីជាន់ខ្ពស់របស់កម្ពុជាពិសេស គឺសម្ដេចពិជ័យសេនាទៀ បាញ់ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានCAMSOC ដែលនឹងទទួលទង់ ដោយផ្ទាល់តែម្ដង ។
ការសម្ដែងទស្សនីយភាព រយៈពេល១២នាទីនេះមានការ សម្ដែងរបាំការបង្ហាញ ពីស្លាកសញ្ញា និងនិមិត្តសញ្ញា បាវចនា ស៊ីហ្គេមឆ្នាំ២០២៣” កីឡារស់នៅក្នុងសន្ដិភាព “រួមជាមួយបទ
ចម្រៀងស្វាគមន៍ ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងអស់ រួមជាមួយការ សម្ដែងក្បាច់គុនល្បុក្កតោដែលជាប្រភេទ កីឡាអត្តសញ្ញាណរបស់កម្ពុជា ៕