ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តព្រះសីហនុ វាយតម្លៃចំពោះមន្ត្រីសាខាពន្ធដារ បានខិតខំប្រឹងប្រែង ក្នុងឆ្នាំកន្លងមក ទោះបីយើងជួបវិបត្តិកូវីដ

28

រសៀលថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃ គណអភិបាលខេត្តព្រះសីហនុ អញ្ជើញស្តាប់ការបង្ហាញរបស់ សាខាពន្ធដារខេត្តព្រះសីហនុក្នុងការគៀគរចំណូល ដោយមានការចូលរួមពី លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកអភិបាល អភិបាលរងស្រុក និងប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ពន្ធ នៅសាខាពន្ធដារខេត្តព្រះសីហនុ ស្ដិតនៅសង្កាត់ លេខ៣ ក្រុងព្រះសីហនុ។

ឯកឧត្តម គួច ចំរើន មានប្រសាសន៍ថា ផ្អែកលើកិច្ចប្រជុំពន្លឿនសេវា នៅតាមច្រកអង្គភាពចេញចូលតែមួយរបស់រដ្ឋបាលខេត្ត ទាក់ទងនឹងការបំរើសេវាជាមួយសាខាពន្ធដារ ក៍ដូចជាសន្និបាតនៅក្រសួងមហាផ្ទៃ ដែលសម្តេចតេជោ នាយករដ្ឋមន្ត្រី បានធ្វើការណែនាំដល់អាជ្ញាធររាជ ធានី ខេត្តជួយគាំទ្រ និងជំរុញការគៀគរចំណូលពន្ធដល់អង្គភាពទទួលខុសត្រូវ ហើយការចូលរួមស្តាប់នាពេលនេះ គឺដើម្បីរៀនសូត្រ ពីការងារពន្ធដារផងដែរ។ យើងបានដឹងតែពន្ធនៅថ្នាក់ក្រោមជាតិមានចំនួន ៩មុខ ក៍ប៉ុន្ដែសាខាពន្ធដាររបស់យើង បានខិតខំបំពេញការងារ ជាគុណប្រយោជន៍សម្រាប់ថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ។ ទាក់ទងនឹងការណែនាំរបស់សម្តេចតេជោឱ្យរាជធានី ខេត្តជួយជំរុញ គៀគរចំណូលថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ ដែលជាប្រយោជន៍ជាតិរបស់យើង ដូច្នេះដើម្បីមានការយល់ដឹងឱ្យកាន់តែច្បាស់ ដើម្បីចូលរួមចំណែកជំរុញគៀគរចំណូល។

ថ្ងៃនេះយើង មកធ្វើការឈ្វេងយល់ទាក់ទងនឹងការប្រមូលពន្ធ និងរួមគ្នារិះរកវិធីធ្វើយ៉ាងណាការប្រមូលពន្ធតាមច្បាប់កំណត់ ដើម្បីយកមកធ្វើការអភិ វឌ្ឍលើផ្នែកសាធារណរបស់យើងបន្តទៀត និងរួមគ្នាបំរើសេវាសាធារណ:ឱ្យកាន់តែមានប្រសិទ្ធភាព ហើយអ្វីជាបញ្ហារួមគ្នាដោះស្រាយ ។ ទាក់ទងនឹងការបង់ពន្ធ ឧទាហរណ៍ ដូចជាពន្ធប្រថាប់ត្រានៅពេលដែលមន្ទីរដែនដីបានរៀបចំឯកសារបច្ចេកទេសរួច អតិថិជននិងមក កាន់គោលដៅបង់ពន្ធ ព្រោះបច្ចុប្បន្នការផ្តល់សេវាកាន់តែមានភាពងាយស្រួល និងទំនើបតាមប្រពន្ធអេឡិចត្រូនិក។

ឯកឧត្តម បានបញ្ជាក់ថា យើងបានធ្វើការប្រជុំចំនួន៤លើករួមមកហើយ អំពីការបំរើសេវាសាធារណ: នៅតាមអង្គភាពច្រកចេញចូលតែមួយ កាលប្រជុំលើកតំបូងមានសេវាកកស្ទះជាង ២ពាន់សេវា យើងបានខិតខំរួមគ្នាដោះស្រាយបានជាបន្តបន្ទាប់។ កិច្ចប្រជុំលើកទី២ នៅសល់សេវាកកស្ទះជាង ១ពាន់សេវា និងលើកទី៣ នៅសល់ជាង ៨០០សេវា និងលើកទី៤ នៅសល់សេវាកកស្ទះ ៣៨៣ សេវា ហើយសេវាដែលនៅសល់ច្រើនជាងគេ គឺពាក់ពន្ធនិងដីធ្លី ចំណុចនេះយើងនឹងរកវិធីដោះស្រាយបន្តទៀត។

ម្យ៉ាងទៀតបើសិនបើយើង បំរើសេវាបានទាន់ពេលវេលា ជាការលើកទឹកចិត្តសម្រាប់ ការគៀគរចំណូលរបស់យើងបានកាន់តែច្រើន។ យើងនៅមានបញ្ហាប្រឈមដែលនៅសេសសល់មួយចំនួនត្រូវរួមគ្នាដោះស្រាយធ្វើយ៉ាងណាឱ្យការបំរើ សេវាសាធារណរបស់យើ់ងកាន់តែលឿន និងមានតម្លាភាព។

ក្នុងឪកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៍បានកោតសរសើរ វាយតម្លៃចំពោះមន្ត្រីសាខាពន្ធដារបានខិតខំប្រឹងប្រែងក្នុងឆ្នាំកន្លងមក ទោះបីយើងជួបវិបត្តិកូវីដ ក៏ប៉ុន្តែការគៀគររកចំណូល ជាគុណប្រយោជន៍សម្រាប់ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរបស់ យើងនៅតែទទួលបានជោគជ័យ។ ហើយក្នុងខែកុម្ភះ ២០២២ នេះ ចំណូលថ្នាក់ក្រោមជាតិរបស់យើងមានការកើន នេះជាមោទន:ភាព សម្រាប់មន្ត្រីរបស់យើងផងដែរ។

ឯកឧត្តម ក៍បានណែនាំមន្ត្រីសាខាពន្ធដារ ក៍ដូចជាអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ បន្តខិតខំជំរុញគៀគរប្រាក់ពន្ធ នៅតាមក្រុង ស្រុក មានដូចឈ្នូលផ្ទះ អាករបំភ្លឺសាធា រណ អាករលើការស្នាក់នៅ ពន្ធប៉ាតង់ ពន្ធលើមធ្យោបាយ ពន្ធប្រថាប់ត្រា ។ល។ ។

លោក សន ស៊ីផល ប្រធានសាខាពន្ធដារខេត្តព្រះសីហនុ បានរាយការណ៍ពី សកម្មភាពការងារគ្រប់គ្រងចំណូលពន្ធរយៈពេល ៣ឆ្នាំ ចាប់ពីឆ្នាំ២០១៩- ២០២១ ក្នុងនោះ

ឆ្នាំ២០១៩ អនុលោមតាមផែនការកំណត់ សាខាពន្ធដារខេត្តព្រះសីហនុ ប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ បានចំនួន ៦៦.៩៦២,០០លានរៀល។ លទ្ធផលប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទបានចំនួន ២០២.៣៦១,០០លានរៀល ស្មើនឹង ៣០២,២០ភាគរយនៃផែនការ។ ឆ្នាំ២០២០ ប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទបានចំនួន ២៥៨.២៤៩,០០លានរៀល។ លទ្ធផលប្រមូល ចំណូលពន្ធ-អាករគ្រប់ប្រភេទបាន ១៥៨.៥៦១,២៨លានរៀល ស្មើនឹង ១០០,២០ភាគរយ។ និងឆ្នាំ២០២១ ប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ បានចំនួន ៧៧.៦០០,០០លានរៀល។ លទ្ធផលការប្រមូល ចំណូលពន្ធ-អាករគ្រប់ប្រភេទបានចំនួន ១០០.៧១៩,៤៩លានរៀល។ លទ្ធផលប្រមូលចំណូលពន្ធ-អាករ គ្រប់ប្រភេទបានចំនួន ១០០.៧១៩,៤៩ លានរៀល ស្មើនឹង១២៩,៧៩ភាគរយ។

លោកបានបន្តថា ក្នុងរយៈពេលពីរខែដើមឆ្នាំ២០២២ សាខាពន្ធដារប្រមូល ចំណូលពន្ធ-អាករគ្រប់ប្រភេទបានចំនួន ១៩.៦០៧,៣៩ លានរៀល (ប្រមាណជា ៤,៩០លានដុល្លា) ស្មើនឹង១៨,៨៧ភាគរយ នៃផែនការឆ្នាំ២០២២ មានចំនួន ១០៣.៨៨៦,០០លានរៀល (ប្រមាណជា ២៥,៩៧លានដុល្លា) ក្នុងនោះ -ចំណូលថវិកាថ្នាក់ជាតិប្រមូលបានចំនួន ៤.៣៥៤,៨២លានរៀល ស្មើនឹង ១៥ភាគរយ។ -ចំណូលថវិការរដ្ឋបាល ថ្នាក់ក្រោមជាតិប្រមូលបានចំនួន ១៥.២៥២,៥៦លានរៀល ស្មើនឹង ២០ភាគរយ។

-ចំណូលបូកបន្តរយ:ពេល២ខែ ក្នុងឆ្នាំ២០២២ មានការកើនឡើងចំនួន ៤.១៤០,៩៨លាន រៀល ស្មើនឹង ២៥,០២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១៕

   

អត្ថបទដែលជាប់ទាក់ទង