អភិបាលខណ្ឌបឹងកេងកង បន្តចុះចែកអំណោយ ដល់ប្រជាពលរដ្ឋក្រីក្រ នៅតាមផ្លូវឌឿងហែមសង្កាត់បឹងកេងកងទី២
ភ្នំពេញ៖ប្រជាពលរដ្ឋក្រីក្រដែលមានលំនៅស្ថានរស់នៅអមសងខាងផ្លូវឌឿងហែមប្រមាណ៣០គ្រួសារក្នុងមូលដ្ឋានសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញដោយបានការអាណិតអាសូរពីសំណាក់ថ្នាក់ដឹកនាំខណ្ឌបឹងកេងកងបានយកអំណោយទៅចែកជូនដល់ពួកគាត់នៅតាមខ្នងផ្ទះនិមួយៗកាលពីព្រឹកថ្ងៃទី៣១ខែមិនាឆ្នាំ២០២២នេះដើម្បីទុកដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃខណៈពេលជួបការខ្វះខាត។
ខណៈពេលនោះលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកង ដែលអមដំណើរដោយអស់លោក លោកស្រីជាអភិបាលរងខណ្ឌ .ចៅសង្កាត់ព្រមទាំងមន្រ្តីក្រោមឱវាទបានអញ្ជើញចុះចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅតាមខ្នងផ្ទះនិមួយៗតាមដងផ្លូវឌឿងហែមដោយក្នុងមួយគ្រួសារៗទទួលបានអង្ករចំនួន២៥គីឡូក្រាម.ទឹកសុីអុីវ .មី១៥កញ្ចប់.ជែល.ម៉ាស.ផងដែរ។
ក្នុងឱកាសនោះលោកចៅសង្កាត់បឹងកេងកងទី២គាត់បានមានមតិដោយថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះថ្នាក់ដឹកនាំខណ្ឌបឹងកេងកងលោកធឹម សំអាន ដែលជានិច្ចកាលតែងតែមានការគិតគូរខ្ពស់ដោយយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានជាពិសេសអ្នកទីទាល់ក្រ និង ជនងាយរងគ្រោះ.ជនចាស់ជរា។ល។និង។ល។
ដោយមានមតិជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះនិមួយៗនាពេលនោះលោកអភិបាលខណ្ឌបឹងកេងកងធឹម សំអាន បានលើកឡើងថាសកម្មភាពចុះសាកសួរសុខទុក្ខចែកអំណោយដល់បងប្អូនក្រីក្ររស់នៅតាមដងផ្លូវឌឿងហែមនាពេលនេះគឺជាការអនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ។
លោកអភិបាលខណ្ឌបឹងកេងកងបន្តទៀតថាថ្វីត្បិតអំណោយទាំងអស់នេះមានបរិមាណមិនសូវច្រើនក្ដី តែនេះគឺជាទឹកចិត្តអាណិតអាសូរ របស់ថ្នាក់ដឹកនាំខណ្ឌបឹងកេងកងដោយបំពេញតាមតួនាទីជាថ្នាក់ដឹកនាំខណ្ឌក្នុងការបម្រើការងារនិងរក្សាការពារនូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានល្អប្រសើរពិសេសនាឱកាសជិតដល់ថ្ងៃពិធីបុណ្យចូលឆ្នាំថ្មីនៅពេលខាងមុខនេះពោលគឺនៅជាង១៥ថ្ងៃទៀតតែប៉ុណ្ណោះ ។
ហើយអំណោយនេះនិងបានជួយដោះស្រាយចែករំលែកការលំបាកបានមួយគ្រាផងដែរនៅពេលបងប្អូនជួបការខ្វះខាតផ្នែកជីវភាពរស់នៅប្រចាំថ្ងៃ។
ជាមួយគ្នានោះលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បានមានមតិលើកឡើងដោយសង្កត់ធ្ងន់ថាដោយសូមអោយបងប្អូនប្រជាពលរដ្ឋបន្តចូលរួមអនុវត្តន៍ចំពោះវិធានការរបស់ក្រសួងសុខាភិបាល និង អនុវត្តន៍អោយបានខ្ជាប់ខ្ជួននូវ វិធានការ«៣ការពារ និង ៣កុំ»គឺដើម្បីសុវត្ថិភាពដល់យើងទាំងអស់គ្នាផងដែរ៕