ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌទួលគោក រៀបចំពិធីសម្អាតពិភពលោក ដើម្បីលើកទឹកចិត្តឲ្យប្រជាពលរដ្ឋចូលរួម គ្រប់គ្រង ទុកដាក់សំរាមអោយបានល្អនិងលើកម្ពស់ការយល់ដឹងដល់ប្រជាជន

376

 

ភ្នំពេញ៖ អាជ្ញាធរខណ្ឌទួលគោក ដឹកនាំដោយលោក ឯក ឃុនដឿន អភិបាល នៃគណៈអភិបាលខណ្ឌទួលគោកនៅថ្ងៃសៅរ៍ ៦កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិ ស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ បានរៀបចំពិធីសម្អាតពិភពលោក (Would Cleanup Day) នៅចំណុចអតីតរង្វង់មូលទួលគោកដើម្បីលើកទឹកចិត្តឲ្យប្រជាពលរដ្ឋចូលរួម គ្រប់គ្រង ទុកដាក់សំរាមអោយបានល្អនិងលើកម្ពស់ការយល់ដឹងដល់ប្រជាជន។

    កម្មវិធីនេះធ្វើឡើង ដោយមាន ការចូលរួមពីសមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ គណៈអភិបាលខណ្ឌ មន្ត្រីរាជការខណ្ឌ ចៅសង្កាត់ ចៅសង្កាត់រង សមាជិកក្រុមប្រឹក្សាសង្កាត់ ថ្នាក់ដឹកនាំភូមិ ប្រធានគណៈកម្មការគ្រប់គ្រងផ្សារ កម្មករ ក្រុមហ៊ុន ស៊ិន ទ្រី និង ប្រជាពលរដ្ឋ សរុបចំនួន៥២៣ នាក់ និងបានបែងចែកជា៤គោលដៅ គឺ សង្កាត់បឹងកក់ទី២ ដឹកនាំធ្វើតាមបណ្ដោយផ្លូវលេខ៦០៨ ទៅផ្លូវលេខ៥១៣  សង្កាត់បឹងកក់ទី១ ដឹកនាំធ្វើតាមបណ្ដោយផ្លូវលេខ២៨៩ សង្កាត់ផ្សារដេប៉ូទី៣ ដឹកនាំធ្វើតាមបណ្ដោយផ្លូវលេខ៦០៨ ទៅផ្លូវលេខ១៣២  ដឹកនាំដោយលោក ប៉ាង លីដា អភិបាលរងខណ្ឌ និងសង្កាត់ផ្សេងៗទៀតរួមមានសង្កាត់ទឹកល្អក់ទី១ ទឹកល្អក់ទី២ ទឹកល្អក់ទី៣ ផ្សារដេប៉ូទី១ ផ្សាតដេប៉ូទី២ ផ្សារដើមគរ និងបឹងសាឡាង សំអាតតាមបណ្ដោយផ្លូវម៉ៅសេទុង និងជួបជុំគ្នា អរគុណ បញ្ចប់កម្មវិធីនៅចំណុចសួនច្បារចេនឡា ដឹកនាំដោយលោក ឯក ឃុនដឿន អភិបាលខណ្ឌ ។

   ទិវានេះប្រារព្ធឡើងក្នុងគោលបំណង លើកទឹកចិត្តឲ្យប្រជាពលរដ្ឋអោយចូលរួមក្នុងការគ្រប់គ្រងសំរាម ក្នុងប្រទេសរបស់យើង និងជាការលើកម្ពស់ការយល់ដឹងដល់ប្រជាជនយើង អំពីស្ថានភាពធ្ងន់ធ្ងរនៃសំរាមដែលកើតឡើង នៅលើភពផែនដី ហើយគោលបំណងនៃទិវានេះ ក៏ស្របទៅនឹងការប្រឡងប្រណាំងទីក្រុងស្អាត ដែលផ្តួចផ្តើម និងដឹកនាំផ្ទាល់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង