កីឡាE-Sport ប្រកួត T.Y Media E-Champion
ភ្នំពេញ៖ការប្រកួតកីឡាអេឡិចត្រូនិក(E-Sport)លើវិញ្ញាសាMobileLegend ពានរង្វាន់T.Y MediaE-Championរដូវកាលទី១បានចាប់ផ្ដើមហើយកាលពីថ្ងៃទី៣១២មីនានៅផ្សារទំនើបអ៊ី
អនសែនសុខដែលនេះជាចំណែកមួយដើម្បីអភិវឌ្ឍន៍ធនធានអត្តពលិកឆ្ពោះទៅស៊ីហ្គេមលើកទី៣១នៅប្រទេសវៀតណាមនាខែឧសភាខាងមុខនេះនិងស៊ីហ្គេមឆ្នាំ២០២៣នៅកម្ពុជា ។
អគ្គលេខាធិការសហព័ន្ធលោកលន់ សាមឺឌីបាននិយាយថាពានរង្វាន់T.Y Media E-Championរដូវកាលទី១គឺជាព្រឹត្តិការណ៍មួយដើម្បីជម្រុញសមត្ថភាពកីឡាករឲ្យកាន់តែរីកចម្រើនព្រោះប្រភេទកីឡាអេឡិចត្រូនិកមានបេសកកម្មចំនួន២នៅចំពោះមុខគឺស៊ីហ្គេមលើកទី
៣១នៅវៀតណាមនិងស៊ីហ្គេមលើកទី៣២នៅកម្ពុជា ។
លោកបន្តថាការប្រកួតពានរង្វាន់ T.Y Media E-Championលើវិញ្ញាសាMobile Legendគឺ
ជាវិញ្ញាសាដ៏សំខាន់មួយដូចវិញ្ញាសាផ្សេងៗទៀតដែរហើយក៏ជាការបង្កើតនូវឧិកាសថ្មីសម្រាប់
បង្កើនសមត្ថភាពកីឡាករ ។
តាមរយៈការប្រកួតនេះពួកគេនឹងទទួលបានលទ្ធផល និងបទពិ
សោធន៍ថ្មីបន្ថែមទៀត ។
ការប្រកួតនេះមានរយៈពេល៤ថ្ងៃពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ ដោយមានការចូលរួមសរុបចំនួន២៥៦ក្រុម។ដោយលោកមើលឃើញពីចក្ខុវិស័យនៃកីឡាអេឡិចត្រូនិកកម្ពុជាកំពុងរីកចម្រើន ជាពិសេសវិញ្ញាសា Mobile Legend នេះត្រៀមដាក់ឲ្យប្រកួត ក្នុងស៊ីហ្គេម លើកទី៣១ នាខែឧសភា ឆ្នាំ២០២២ នៅប្រទេសវៀតណាមផងនោះ តាមរយៈការប្រកួតនេះ ក្រុមកីឡាអេឡិចត្រូនិកកម្ពុជានឹងបង្កើនបានបច្ចេកទេសបន្ថែម សម្រាប់ត្រៀមចូលរួមប្រកួតកីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍រៀងរាល់២ឆ្នាំម្តងនេះផងដែរ។
សម្រាប់ការរៀបចំឆាកប្រកួតគឺមានលក្ខណៈធំស្តង់ដាមួយហើយពេលក្រុមជម្រើសជាតិឡើងប្រកួតលើឆាកធំយ៉ាងណាក៏មិនមានអារម្មណ៍ភ័យដែរដោយផ្តោតអារម្មណ៍តែលើការប្រកួតប៉ុណ្ណោះក្រុមកម្ពុជានឹងអាចប្រកួតប្រជែងអស់ពីសមត្ថភាពនិងដណ្តើមបានលទ្ធផលល្អប្រសើរជាក់ជាមិនខាន។
សូមបញ្ជាក់ថាការប្រកួតនេះមានប្រាក់រង្វាន់សរុប១០០លានរៀលក្នុងនោះចំណាត់
ថ្នាក់លេខ១ ទឹកប្រាក់ ៥០ ០០០ ០០០រៀល, លេខ២ ទឹកប្រាក់ ២៥ ០០០ ០០០រៀល, លេខ៣ ទឹកប្រាក់ ១៥ ០០០ ០០០រៀល, លេខ៤ ទឹកប្រាក់ ៤ ០០០ ០០០រៀល។ លើសពីនេះទៅទៀតក៏មានប្រាក់រង្វាន់លើកទឹកចិត្តសម្រាប់៤ក្រុមដែលមិនបានទៅវគ្គបន្ត ដោយក្នុង១ក្រុមទទួលបានប្រាក់រង្វាន់ ១ ៥០០ ០០០រៀលដូចគ្នា៕