ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វៀតណាមគិតគូរ ពីបញ្ហាការងារ វេជ្ជសាស្រ្តក្នុងអម្លុងកូវីដ ១៩

57

ភ្នំពេញ៖ស៊ីហ្គេមឆ្នាំ២០២២លើកទី៣១នឹងប្រព្រឹត្តទៅជាផ្លូវការក្នុងរយៈពេល១២ថ្ងៃចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី២៣ខែឧសភាដែលមានកីឡា៤០ប្រភេទដាក់ឲ្យប្រកួតជាផ្លូវការ។

ចំពោះវិស័យសុខាភិបាលវិញ ពេលវេលាផ្តល់សេវាមានរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៤ ខែឧសភា។ រួមជាមួយទីក្រុងហាណូយ និងទីក្រុងជិតខាងចំនួន ១១ផ្សេងទៀតរួមមាន៖ Bac Ninh, Bac Giang, Ha Nam, Nam Dinh, Ninh Binh, Hoa Binh, Hai Phong, Hai Duong, Quang Ninh, Vinh Phuc, និង Phu Tho។
ចំពោះទីក្រុងហាណូយជាកន្លែងរៀបចំពិធីបើកនិងបិទព្រមទាំងជាកន្លែងសម្រាប់ប្រកួតកីឡា២២ប្រភេទ ដែលច្រើនជាងគេក្នុងព្រឹត្តិការណ៍នេះ។
គណៈកម្មការវេជ្ជសាស្ត្រ និងប្រឆាំងសារធាតុញៀន នៃកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាមបានបើកកិច្ចប្រជុំដើម្បីត្រៀមផែនការជាក់លាក់និងស្វែងយល់ឲ្យបានហ្មត់ចត់អំពីជំហររបស់ស្ថាប័នជំនាញធ្វើយ៉ាងណាធានាបាននូវកម្រិតខ្ពស់បំផុតប្រកបដោយវិជ្ជាជីវៈបំផុត ក្នុងបរិបទនៃការរាតត្បាតដ៏ស្មុគស្មាញនៃជំងឺកូវីដ-១៩។

ស៊ីហ្គេម ឆ្នាំ២០២២ នឹងប្រព្រឹត្តទៅជាផ្លូវការក្នុងរយៈពេល ១២ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២៣ ខែឧសភា ដែលមានកីឡា៤០ប្រភេទដាក់ឲ្យប្រកួតជាផ្លូវការ។
ចំពោះវិស័យសុខាភិបាលវិញ ពេលវេលាផ្តល់សេវាមានរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៤ ខែឧសភា។ រួមជាមួយទីក្រុងហាណូយ និងទីក្រុងជិតខាងចំនួន ១១ផ្សេងទៀតដូចរៀបរាប់ខាងលើ។
ក្នុងកិច្ចប្រជុំការងារជាមួយមន្ទីរសុខាភិបាលរដ្ឋធានីលោកបណ្ឌិតសាស្ត្រាចារ្យវេជ្ជបណ្ឌិត Luong Ngoc Khue ប្រធាននាយកដ្ឋានថែទាំ និងព្យាបាល នៃក្រសួងសុខាភិបាល ដែលជាអនុប្រធាន គណៈកម្មការវេជ្ជសាស្រ្ដ និងប្រឆាំងសារធាតុញៀន ស៊ីហ្គេម លើកទី៣១ បានគូសបញ្ជាក់ថាស៊ីហ្គេម លើកទី៣១ គឺជាព្រឹត្តិការណ៍ដ៏ធំមួយ របស់ប្រទេស និងទីក្រុងហាណូយ។
ខ្ញុំសុំស្នើឲ្យរៀបចំផែនការនិងគ្រប់គ្រងដើម្បីធានាការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពក្នុងចំណោមស្ថាប័ន ពាក់ព័ន្ធនិងរៀបចំផែនការលម្អិតសម្រាប់ការផ្តល់សេវាវេជ្ជ
សាស្រ្ត ជាពិសេសអំឡុងពេលថ្ងៃបើក និងបិទព្រឹត្តិការណ៍។
អនុប្រធានមន្ទីរសុខាភិបាល ទីក្រុងហាណូយ លោក Vu Cao Cuong បានឲ្យដឹងថា មន្ទីរពេទ្យចំនួន១៤ និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រចំនួន១៦ នឹងផ្តល់សេវាថែទាំសុខភាព និងការការពារព្រមទាំងត្រួតពិនិត្យ ជំងឺកូវីដ១៩នៅសណ្ឋាគារចំនួន១១និងទីតាំងប្រកួតចំនួន១៥ នៅទីក្រុងហាណូយ ក្នុងអំឡុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣១។
មន្ទីរសុខាភិបាលហាណូយបានបញ្ជាឲ្យមន្ទីរពេទ្យមណ្ឌលវេជ្ជសាស្រ្តទាំងអស់រៀបចំក្រុមគ្រូពេទ្យដើម្បីបម្រើដល់ទីតាំងនៃសកម្មភាពនិងកីឡាត្រៀមខ្លួនដើម្បីចូលរួមក្នុងការសង្គ្រោះបន្ទាន់ការថែទាំវេជ្ជសាស្រ្តសម្រាប់សមាជិកនៃគណៈកម្មាធិការរៀបចំការប្រកួតអត្តពលិក និងអ្នកទស្សនានៅពេលចាំបាច់។

ក្រុមគ្រូពេទ្យនីមួយៗមានវេជ្ជបណ្ឌិត២នាក់គិលានុបដ្ឋាក២នាក់រថយន្តសង្គ្រោះបន្ទាន់១គ្រឿងហើយធានាថាចំនួនថ្នាំនិងឧបករណ៍គឺស្របតាមបទដ្ឋាន។មន្ទីរពេទ្យនីមួយៗត្រូវរៀបចំគ្រែពី៥-១០ ត្រៀមសម្រាប់ទទួលសង្គ្រោះបន្ទាន់ និងព្យាបាលអ្នកជំងឺ។
ដើម្បីធានាបាននូវការងារវេជ្ជសាស្ត្រកម្រិតខ្ពស់បំផុតគណៈកម្មការវេជ្ជសាស្ត្រនិងប្រឆាំងសារធាតុញៀននឹងសម្របសម្រួល ជាមួយមន្ទីរសុខាភិបាល ហាណូយដើម្បីពិនិត្យលើការរៀបចំ និងការអនុលោមតាមតម្រូវការវិជ្ជាជីវៈនៅមន្ទីរពេទ្យ៕

អត្ថបទដែលជាប់ទាក់ទង