ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមបក្សពួកធ្វើសកម្មភាព ធាក់ ប្លន់ តាមបណ្តោយផ្លូវ មហាវិថី ឈ្នះឈ្នះ ក្នុងសង្កាត់ ព្រែកតាសេក ចំនួន ៣នាក់ ត្រូវកម្លាំងអន្តរាគមន៍ខណ្ឌជ្រោយចង្វារ ឃាត់ខ្លួន

117

 

ភ្នំពេញ ៖ អធិការរដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បានឲ្យដឹងថា នៅព្រឹកថ្ងៃសុក្រទី១ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង៥និង០០នាទី កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកតាសេក សហការ ជាមួយកម្លាំងអន្តរាគមន៍ខណ្ឌជ្រោយចង្វារ ចុះល្បាត ពួន ស្ទាក់ ក្រុមបក្សពួកធ្វើសកម្មភាព ធាក់ ប្លន់ តាមបណ្តោយផ្លូវ មហាវិថី ឈ្នះឈ្នះ ក្នុងសង្កាត់ ព្រែកតាសេកខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ។

កម្លាំងសមត្ថកិច្ចឃាត់បានមុខសញ្ញា ចំនួន ៣នាក់ ៖ ទី១) ឈ្មោះ និត រតនា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបប សិស្សថ្នាក់ទី ១០។ ទី២) ឈ្មោះ លន់ ចាន់ ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបប មិនពិតប្រាកដ។ ទី៣) ឈ្មោះសៀម ចិត្រា ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបប សិស្សថ្នាក់ទី៩ និង ម៉ូតូ ៣ គ្រឿង នៅចំណុចច្រកចូលសណ្ឋាគារ ហ្គាឌិនសុតធី ភូមិព្រែកតារ័ត សង្កាត់ ព្រែកតាសេក ខណ្ឌ ជ្រោយចង្វារ រាជធានីភ្នំពេញ ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង កម្លាំងសមត្ថកិច្ច បាននិងកំពុង កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ៕

អត្ថបទដែលជាប់ទាក់ទង