ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អតីតអតីតរាជទាយាទ នៃប្រទេសហ្ស៊កដានី សម្រេចព្រះទ័យ លះបង់តំណែងរាជវង្ស ដើម្បីតវ៉ាប្រឆាំងលើ គោលនយោបាយបច្ចុប្បន្​នរបស់ហ្ស៊កដានី

73

 

បរទេស ៖ ព្រះអង្គម្ចាស់ ហាំហ្សា ប៊ីន អាល់ហ៊ូសេន (Hamza bin al-Hussein) ដែលជាអតីតអតីតរាជទាយាទនៃប្រទេសហ្ស៊កដានី និងដែល ត្រូវបានឃុំខ្លួនក្នុងផ្ទះកាលពីឆ្នាំ២០២១ បានប្រកាសកាលពី ថ្ងៃអាទិត្យចុងសប្តាហ៍នេះថា ព្រះអង្គសម្រេចព្រះទ័យលះបង់តំណែងរាជវង្ស ដើម្បី តវ៉ាប្រឆាំងលើ គោលនយោបាយបច្ចុប្បន្នរបស់ហ្ស៊កដានី។ នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៤ ខែមេសា ឆ្នាំ២០២២។

តាមសំណេររបស់ទ្រង់នៅលើគណនី Twitter, ព្រះអង្គម្ចាស់ Hamza បានមានបន្ទូលថា អ្វីដែលទ្រង់បានឃើញក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ធ្វើឱ្យទ្រង់ពិបាកក្នុងការអនុម័តបន្តគោលនយោបាយរបស់រដ្ឋាភិបាលហ្ស៊កដានី។ ព្រះអង្គមានបន្ទូលបន្ថែមដូច្នេះថា «ការសន្និដ្ឋានរបស់យើង និងគោលការណ៍របស់ព្រះបិតា (អតីតព្រះមហាក្សត្រ ហ៊ូសេន) មិនអាចឲ្យយើងធ្វើតាមអ្វីដែលយើងកំពុងអនុវត្តក្នុងប្រទេសបានទេ»។

គួរបញ្ជាក់ថា ក្នុងវ័យ ៤២ឆ្នាំ, ព្រះអង្គម្ចាស់ Hamza ត្រូវបានតែងតាំង ជារាជទាយាទ នៅពេលដែលមហាក្សត្រ Hussein សោយទិវង្គត នៅឆ្នាំ១៩៩៩ ហើយព្រះអង្គម្ចាស់អាប់ឌុលឡោះ (Abdullah) បានឡើងសោយរាជ្យបន្ត។ ប៉ុន្តែ ៥ឆ្នាំក្រោយមក ព្រះអង្គអាប់ឌុលឡោះ បានសម្រេចផ្ទេរតំណែងឲ្យកូនប្រុស គឺសេ្តច អាប់ឌុលឡាទី២ (Abdullah II ) (មហាក្សត្រហ្ស៊កដានីបច្ចុប្បន្ន ) ជាអ្នកស្នងតំណែងទៅវិញ។

ព្រះអង្គ Hamza ត្រូវបានគេចោទប្រកាន់ពីបទព្យាយាម ធ្វើឲ្យមានអស្ថិរភាពនៃ របបរាជានិយមដោយបំផុសគំនិតបរទេស កាលពីខែមេសា ឆ្នាំ២០២១ ហើយបានរួចផុតពីការផ្ដន្ទាទោស បន្ទាប់ពីបានសន្យា ភក្ដីភាពចំពោះ ស្ដេច Abdullah ដែលជាបងប្អូន របស់ទ្រង់។ ប៉ុន្តែព្រះអង្គត្រូវបាន គេឃុំខ្លួនពីបទចោទ ប្រកាន់អំពីអំពើពុករលួយ និងការគ្រប់គ្រងបែបផ្តាច់ការ។ ជម្លោះនេះបានអង្រួន ដល់ស្ថិរភាពមុខមាត់ របស់ប្រទេសហ្ស៊កដានី នៅមជ្ឈិមបូព៌ា៕

FILE PHOTO: Jordan’s Crown Prince Hamza bin Hussein delivers a speech to Muslim clerics and scholars at the opening ceremony of a religious conference at the Islamic Al al-Bayet University in Amman, Jordan August 21, 2004. REUTERS/Ali Jarekji/File Photo
អត្ថបទដែលជាប់ទាក់ទង