ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​នឹង​បើក​សវនាការ​សំណុំរឿង​លោក កឹ​ម សុខា នៅ​ថ្ងៃ​ទី​១៧ កញ្ញា តែនាយកខុទ្ទកាល័យលោកកឹម សុខា ថាគ្នានសវនាការនេះទេ

215


​ភ្នំពេញ ៖ សាលាឧទ្ធរណ៍​បានចេញសេចក្តីជូនដំណឹង ​ទៅ​កាន់​អគ្គនាយក ​នៃ​នាយកដ្ឋាន​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ​លើ​​​សំណុំរឿង លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នឹងបើកសវនាការ នៅ​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៨​​។

ប៉ុន្តែនៅរសៀលថ្ងៃទី១៥កញ្ញានេះ លោក មុត ចន្ថា នាយកខុទ្ទកាល័យលោកកឹម សុខា បានលើកឡើងថានៅ​ថ្ងៃ​ទី​១៧ ខែកញ្ញា គ្នានសវនាការនេះទេ ។ បើតាមលោកមុត ចន្ថា ៖” សូមជូនដំណឹង នៅថ្ងៃចន្ទ ទី១៧ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខនេះ ពុំមានសវនាការលើបណ្តឹងឧទ្ធរណ៍ ចំពោះដីកាសម្រេចពន្យារពេលឃុំខ្លួន ឯកឧត្តម កឹម សុខា ទេ។ សូមសាធារណជនជាតិ និង អន្តរជាតិជ្រាប” ។

លោក អ៊ឹម សុ​ផា​ន អគ្គ​ព្រះរាជអាជ្ញា​សាលាឧទ្ធរណ៍​ បាន​ចេញ​ដីកា ​កាលពី​ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០១៨ បាន​ឲ្យ​ដឹង​ថា តប​តាម​កម្មវត្ថុ សំណើសុំ​ចាត់​ឲ្យ​នាំ​ជន​ត្រូវ​ចោទ​មក​សវនាការ លើ​សំណុំរឿង ស៊ើបសួរ​លេខ​២៤៩/០៣. ៩.២០១៧ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ពី​បទ ​ស​ន្និ​ដ្ឋិ​ភាព​ជាមួយ​បរទេស ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា និង​កន្លែង​ផ្សេង​ទៀត កាលពី​អំឡុង​ឆ្នាំ​១៩៩៣ ដល់​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ បទល្មើស​ព្រហ្មទណ្ឌ ដែល​មាន​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​បញ្ញត​មាត្រា ៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ​។

យោង​តាម​ដីកា​បាន​ឲ្យ​លោក កឹ​ម សុខា ជា​ជន​ត្រូវ​ចោទ​ទៅ​កាន់ សាលាឧទ្ធរណ៍​នៅ​ពេល​បើក​សវន​កា​ជំនុំជម្រះ នៅ​ថ្ងៃ​ទី​១៧ ខែកញ្ញា វេលា​ម៉ោង​២​រសៀល នៅ​បន្ទាប់​សវនាការ​ទី​៣ ដោយ​មាន​ក្រុមប្រឹក្សា​ចំនួន​បី​រូប គឺ​លោក ឃុន លា​ម៉េ​ង ប្រធាន​ក្រុមប្រឹក្សា លោក យូ ប៊ុ​ន​ណា ចៅក្រម​ប្រឹក្សា លោក សួ​ស សំអាត ចៅក្រម​ប្រឹក្សា ចំណែក​លោកស្រី ប៉េ​ស រី​ណា ជា​ក្រឡា បញ្ជី​សវនាការ​។ ដីកា​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ពេល​ចប់​សវនាការ​ហើយ​ត្រូវ​នាំ​ជន​ត្រូវ​ចោទ​ត្រឡប់​ទៅ ពន្ធនាគារ​វិញ ដើម្បី​បន្ត​អនុវត្ត​សេចក្តីសម្រេច​របស់​តុលាការ​ពី​មុន​មក បើ​គ្មាន​សេចក្តីសម្រេច​ថ្មី​ទៀត​ទេ​។

លោក កឹ​ម សុខា ត្រូវ​បាន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច ដោះ​លែង​ឲ្យ​មាន សេរីភាព​បណ្តោះអាសន្ន​ កាលពី​ម៉ោង​៣​ទៀប​ភ្លឺ ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៨​។ លោក កឹ​ម សុខា ត្រូវ​បាន​ឃុំខ្លួនបន្ត ​នៅ​ក្នុង​គេហ​ដ្ឋានរបស់​លោក ​ស្ថិត​នៅផ្ទះ​លេខ​៩៧ ផ្លូវ​៣១៣ សង្កាត់​បឹង​កក់​ទី​២ ខណ្ឌ​ទូល​គោក រាជធានី​ភ្នំពេញ​។ លោក កឹ​ម សុខា មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញ​បរិវេណ​ផ្ទះ​ ជាពិសេសការ​ជួប​ជាមួយសកម្ម​ជន ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជនបរទេស​ ជាដើម​។​ល​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ថា ការ​ដោះ​លែង​លោក កឹ​ម​សុខា ជា​បណ្តោះអាសន្ន​នេះ​ដោយសារ​តែ​បញ្ហា​សុខភាព មិនមែន​បញ្ហា​នយោបាយ​នោះ​ទេ​៕

អត្ថបទដែលជាប់ទាក់ទង