ក្រុមហ៊ុន Prudential សម្រេចចិត្ដវិនិយោគ 5លានដុល្លារ លើមូលបត្រ បំណុល របស់ក្រុមហ៊ុនCAIC ដើម្បីចូលរួមគាំទ្រ គម្រោងសាងសង់អាកាស យាន្តដ្ឋានអន្តរជាតិតេជោ
ភ្នំពេញ៖ ពិធីចុះហត្ថលេខានេះធ្វើឡើងរវាងក្រុមហ៊ុន Overseas Cambodian Investment Corporation Ltd (OCIC), Cambodia Airport Investment Co., Ltd (CAIC) និង Prudential (Cambodia) Life Assurance PLC សម្រាប់ការវិនិយោគទឹកប្រាក់ចំនួន5 លានដុល្លារអាមេរិកលើសញ្ញាបណ្ណមានបុគ្គលធានារបស់គម្រោងសាងសង់អាកាស យាន្តដ្ឋានអន្តរជាតិ Techo (TIA) (ការបោះផ្សាយជាលក្ខណះបុគ្គល)។
ពិធីចុះហត្ថលេខានេះ មានការចូលរួមពី
លោក Chalres Vann អគ្គនាយករង ក្រុមហ៊ុន Cambodia Airport Investment (CAIC) និងលោក Sanjay Chakrab arty អគ្គនាយកប្រតិបត្តិ នៃ Prudential (Cambodia ) Life Assurance plc ក្រោមអធិបតីភាព អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុម ហ៊ុន OCIC នៅរសៀលថ្ងៃទី០៥ មេសា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលពាណិជ្ជកម្មកាណាឌីយ៉ាភ្នំពេញ ។
លោក Chalres Vann បានបញ្ជាក់ថា៖
ទឹកប្រាក់វិនិយោគដែលទទួលបាន ពីសញ្ញាបណ្ណរបស់ TIA នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍន៍TIA នៅខេត្តកណ្តាល។ គម្រោង TIA បច្ចុប្បន្នសម្រេច បាន ៣១.១% ត្រូវនឹងទឹកប្រាក់សរុប 434 លានដុល្លារអាមេរិក (ដោយមិនរាប់បញ្ចូលថ្លៃដីវិនិយោគរួចដោយ CAIC ។
លោកបន្ដថា៖ អត្រាការប្រាក់(Coup on rate) របស់សញ្ញាបណ្ណនេះគឺ 5.5% ក្នុងមួយឆ្នាំ ជាមួយនឹងរយះពេល (tenor) ៣ ឆ្នាំ ហើយត្រូវបានធានាដោយក្រុមហ៊ុន OCIC ។
ក្រុមហ៊ុន OCIC គឺជាក្រុមហ៊ុនវិនិយោគក្នុងស្រុកមួយធំជាងគេក្នុងប្រទេស កម្ពុជា ដែលជំនាញ នៅក្នុងការអភិវឌ្ឍន៍លើវិស័យអចលនទ្រព្យ សំណង់ ការគ្រប់គ្រងអចលនទ្រព្យ ការអប់រំ វេជ្ជសាស្ត្រ ផ្សារទំនើប សណ្ឋាគារ រោងម៉ាស៊ីនកិនស្រូវ និងសង្វាក់ផលិតកម្មជាដើមជាមួយ នឹងគម្រោងសំខាន់ៗជាច្រើនដូចជា TIA ទីក្រុងកោះពេជ្រ កោះនរា ទីក្រុងរណបជ្រោយចង្វារ និង ទីក្រុងទំនើប Olympia ជាដើម។ CAIC គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា (RGC) ដែលតំណាងដោយរដ្ឋលេខាធិការដ្ឋានអាកាស ចរស៊ីវិល និង ក្រុមហ៊ុនOCIC ។
រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធិឱ្យក្រុមហ៊ុន CAIC ក្នុងការកាន់កាប់ រចនាប្លង់ សាងសង់ ធ្វើហិរញ្ញប្បទាន និងគ្រប់គ្រងប្រតិបត្តិការគម្រោង TIA ។
លោកSanjay Chakrab arty អគ្គនាយកប្រតិបត្តិ នៃPrudential (Cambo dia) Life Assurance plcបានបញ្ជាក់ថា៖ ព្រូដិនសលគឺជាក្រុមហ៊ុនធានារ៉ាប់រងធំជាងគេនៅកម្ពុជា ជាមួយនឹងទ្រព្យសម្បត្តិសរុបជាង ២០០លានស្ថិតក្រោមការគ្រប់គ្រង ហើយគោលដៅអតិភាពរបស់ព្រូដិនសល គឺការចូលរួមអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុ និងគាំទ្រដល់គំរោងហេដ្ឋារចនាសម្ព័ន្ធធំៗនៅកម្ពុជា។
ភាពជោគជ័យរបស់សញ្ញាបណ្ណមានបុគ្គលធានារបស់គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ បានបង្កើតអោយមានវេទិកាធានារ៉ាប់រងសំរាប់វិស័យ ហេដ្ឋារចនាសម្ព័ន្ធសាធារណ: ក៏ដូចជាបានជួយជំរុញដល់កំណើនវិស័យទេសចររបស់កម្ពុជាផងដែរ ៕ សំរិត