ជនសង្ស័យ២នាក់ ត្រូវបង្ក្រាប ករណីកាប់ប្លន់ ឆក់ ពេលរាត្រី
ភ្នំពេញ៖ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា នៅយប់រំលង់អធ្រាតថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង០០:៣០នាទី ស្ថិតនៅចំណុចមុខតូបជួលគ្មានលេខ ផ្លូវលេខ5 សង្កាត់ផ្សារកណ្តាល១ កម្លាំងជំនាញរបស់អធិការដ្ឋាន បានធ្វេីការបង្ក្រាបជាក់ស្តែង មុខសញ្ញាលួចសកម្ម (កាប់ប្លន ឆក់ ពេលរាត្រី) ចំនួន២នាក់៖
អត្តសញ្ញាណជនសង្ស័យ ៖
១.ឈ្មោះ ថាត់ រដ្ឋា ហៅ ថៃ ស័ក អាយុ៣០ឆ្នាំ មុខរបរនិងទីលំនៅ មិនពិតប្រាកដ
២. ឈ្មោះ គឹម សំណាង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរនិងទីលំនៅ មិនពិតប្រាកដ
វត្ថុតាងចាប់យក ម៉ូតូម៉ាកHonda dream ពណ៏ខ្មៅ ឆ្នាំ2021 ស្លាកលេខ ភ្នំពេញ 1IP : 1712
បច្ចប្បន្នជនសង្ស័យនិងវត្ថុតាងខាងលេី បានកសាងសំណុំរឿងបញ្ជូលទៅសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីអនុវត្តន៏តាមនីតិវិធីច្បាប់៕