ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុម BURN X FLASH គ្រងជើងឯក T.Y E-Champion 2022 រដូវកាលទី១

66

ភ្នំពេញ៖ ទីបំផុតក្រុម BURN X FLASH បានក្លាយជាម្ចាស់ជើងឯក ពានរង្វាន់កីឡាអេឡិចត្រូនិកT.Y E-Champion2022រដូវកាលទី១បន្ទាប់ពីបានយកឈ្នះនៅវគ្គ
ផ្តាច់ព្រ័ត្រនោះ។

ព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិកពារង្វាន់T.Y E-Champion2022បានដំណើរការពី
ថ្ងៃទី១០កុម្ភៈដល់ថ្ងៃទី៣មេសាដែលមានក្រុមចូលរួមចំនួន២៥៦ក្រុមនិងមានកីឡាករចំនួន
១.២៨០នាក់រួមជាមួយគ្រូនង្វឹកចំនួន២៥៦នាក់ដោយប្រកួតលើវិញ្ញាសាMobile Legend Bang Bang ។ចំពោះវគ្គ៨ក្រុមចុងក្រោយបានបដំណើរការពីថ្ងៃទី៣១មីនាដល់ថ្ងៃទីមេសាឆ្នាំ២០២២ ។

បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញក្នុងវគ្គ៨ក្រុមចុងក្រោយនេះមកចំណាត់ថ្នាក់លេខ៧និងលេខ៨បានទៅក្រុមDarkside និងក្រុម Dead or Alive ។ចំណាត់ថ្នាក់លេខ៥និងលេខ៦បានទៅក្រុម
Infamous Legends និងក្រុម Team Max ។

ចំណាត់ថ្នាក់លេខ៤បានទៅក្រុមDG Quantumចំណាត់ថ្នាក់លេខ៣បានទៅក្រុម
Impunity KHចំណាត់ថ្នាក់លេខ២បានទៅក្រុមSEE You Soonនិងចំណាត់ថ្នាក់លេខ១បានទៅ
ក្រុម Burn X Flash ។

សម្រាប់រង្វាន់ជ័យលាភីគឺក្រុមចំណាត់ថ្នាក់លេខ១បាន៥០.០០០.០០០រៀលលេខ២
បាន២៥លានរៀលលេខ៣បាន១៥លានរៀលលេខ៤បាន៤លានរៀល។ចំពោះក្រុមដែលមិនបានឡើងទៅវគ្គបន្តនោះបានមួយក្រុមៗ១.៥០០.០០០រៀល ។

អគ្គលេខាធិការសហព័ន្ធលោកលន់ សាមឺឌីបានចាត់ទុកថាពានរង្វាន់ T.Y E-Champion 2022រដូវកាលទី១នេះគឺជាព្រឹត្តិការណ៍ដ៏ធំមួយក្នុងការជួយជម្រុញសមត្ថភាពកីឡាករឲ្យកាន់តែរីកចម្រើន។នៅចំពោះមុខនេះកីឡាអេឡិចត្រូនិកនៅមានបេសកកម្មធំៗចំនួន២គឺស៊ីហ្គេមនៅវៀតណាមនាខែឧសភានេះ និង ស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ៕

អត្ថបទដែលជាប់ទាក់ទង