បុរស់ម្នាក់បើកឡានលឿន បុកបង្កាន់ដៃស្ពាន ព្រែកក្ដាម ស្លាប់ភ្លាម
កណ្ដាល៖ក្រុមសមត្ថកិច្ចបានរាយការណ៍ អោយដឹងនៅថ្ងៃទី០៦ ខែមេសានេះថា ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។
បង្ករឡើងដោយរថយន្តបើកបរបុករះបង្កាន់ដៃស្ពានបណ្ដាលអោយ:
ស្លាប់ម្នាក់នៅកន្លែងកើតហេតុនិងខូចខាតរថយន្ត ០១គ្រឿង(ធ្ងន់)
ខូចខាតបង្កាន់ដៃស្ពានកាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង២៣ និង០៥នាទីនៅលើស្ពានមិត្តភាពកម្ពុជា-ចិន(ស្ពានព្រែកក្តាម) ស្ថិតនៅភូមិទួលងោក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្ដាល។
សមត្ថកិច្ចបន្តទៀតថានៅវេលាម៉ោង ថ្ងៃ ខែ ឆ្នាំកើតហេតុខាងលើ មានរថយន្តមួយគ្រឿងម៉ាក FUSO ពណ៌ស-ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3F-2400 និងមានសណ្តោងរ៉ឺម៉ក ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 4A-8142 បើកបរដោយឈ្មោះ ផឹង ធឿន ភេទប្រុស អាយុ ៥៧ឆ្នាំ មានទីលំនៅភូមិព្រៃពួច ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង (ស្លាប់នៅកន្លែងកើតហេតុ)។ បើកបរឡើងស្ពានមានទិសដៅពីត្បូង ឡើងទៅទិសដៅខាងកើត លុះពេលបើកបរមកដល់ចំណុចកើតហេតុខាងលើ បានបុករះបង្កាន់ដៃស្ពាន បណ្តាលអោយធ្លាក់រថយន្តមកខាងក្រោមស្ពាន។
ចំពោះសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។
រឺឯវត្ថុតាងត្រូវបានយករក្សាទុកបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីបន្តនីតិវិធី។
សេចក្តីសន្និដ្ឋាន:ករណីខាងលើនេះ បណ្តាលមកពី:អ្នកបើកបររថយន្ត បើកបរឡើងស្ពានមានល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន៕