ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មហាជន ស្នើដល់ថ្នាក់លើ ជួយមើលក្រុមឈ្មួញដឹកជញ្ជូនខ្សាច់ នៅផ្លូវ១១០ និងផ្លូវជាតិលេខ១ បង្កការរំខានទាំងយប់ថ្ងៃ និងបង្កគ្រោះថ្នាក់ ដល់ដំណើរជាហូហែរ

195

 

ភ្នំពេញ ៖ បើយោងតាមសេចក្ដីរាយការណ៍ ពីមហាជននៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២នេះមកថា នាសព្វថ្ងៃនេះក្រុមឈ្មួញរកស៊ីដឹកជញ្ជូនដីខ្សាច់ តាមឡានធុនធំ ដោយដឹកចេញពីដេប៉ូខ្សាច់នានា នៅសងខាងកំណាត់ផ្លូវកៅស៊ូលេខ១១០ នៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រុមឈ្មួញកំពុងសម្រុកដឹកជញ្ជូនដីខ្សាច់ទាំងយប់ថ្ងៃ ឡើងគគ្រឹកគគ្រេងបង្កការរំខាន ក្នុងការរស់នៅដោយពិបាកទ្រាំ ហើយលើសពីនេះទៀតនោះ បានបង្កដល់ផ្នែកបរិស្ថាន និង បង្កគ្រោះថ្នាក់ដល់អ្នកដំណើរតាមម៉ូតូ ដោយរអិលដីខ្សាច់ ជ្រុះពីលើឡានខ្សាច់ ក្រុមឈ្មួញមកលើផ្លូវ ហើយពេលមេឃ ភ្លៀងផ្លូវរអិលដូចខ្លាញ់ ដល់មេឃរាំងដីខ្សាច់ នៅលើផ្លូវហុយ សំពោងងងិតមេឃ ដូចឃើញនៅក្នុងរូបភាពនេះ។ រីឯនៅផ្លូវជាតិលេខ១ ក្រុមឈ្មួញដឹកខ្សាច់បង្កការលំបាក ដល់អ្នកដំណើរ និងអ្នកស្រុកមិនចាញ់ផ្លូវ១១០ ក្នុងមូលដ្ឋានសង្កាត់ព្រែកថ្មីប៉ុន្មានឡើយ។ ដូចនេះមហាជនទូទៅ ពួកគាត់ស្នើសុំ ដល់ថ្នាក់លើជួយមើលផង។

ឆ្លងតាមការមើលជាក់ស្ដែងស្ទើររៀងរាល់ថ្ងៃ គេឃើញអ្នកស្រុក គាត់ងើបពីព្រឹកព្រលឹមដោយ កើបដីខ្សាច់ជ្រុះធ្លាក់ពីលើឡានខ្សាច់ ក្រុមឈ្មួញចេញពីមុខផ្ទះបើមិនចឹងទេព្រឹកឡើង ឡាននៅតែបន្តដឹកខ្សាច់ ដូចឃើញក្នុងរូបភាពនេះស្រាប់ យ៉ាងគគ្រឹកគគ្រេង ផ្លូវនៅតែប្រឡាក់ ហើយឃើញបាញ់លាង ដោយច្បោលៗរី ឯដីខ្សាច់តាមមុខផ្ទះអ្នកស្រុក នៅតែប្រឡាក់កាន់តែក្រាស់ៗឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ដោយហុយសំពោងបង្កផលប៉ះពាល់បរិស្ថាននិងការរស់នៅ។

ក្រុមឈ្មួញ រកស៊ីដឹកខ្សាច់ តាមឡានធុនធំបាន និងកំពុងធ្វើឱ្យបាត់បង់ សោភ័ណភាពផ្លូវ លេខ១១០ និងផ្លូវជាតិលេខ១ ព្រមទាំងផ្លូវនៅ អមសងខាងស្ពានព្រែកសំរោង ត្រើយខាងកើត ក្នុងមូលដ្ឋានសង្កាត់ព្រែកថ្មី ទោះបីជាអាជ្ញាធរ សង្កាត់ខិតខំមើលថែទាំ និងអប់រំណែនាំក៏ដោយ ក៏ក្រុមរថយន្តដឹកខ្សាច់អស់ទាំងនោះ ដឹកទាំងយប់ទាំងថ្ងៃមិនគ្របតង់ ដោយហូរហៀរទឹកកក្លាក់ កំពប់ដី ខ្សាច់ដោយជ្រុះធ្លាក់ លើឡានមកពេញផ្លូវដដែល អ្នកបាញ់លាងបាញ់តែមុខដេប៉ូខ្សាច់។ តែខ្សាច់កាន់តែពេញមុខផ្ទះ អ្នកស្រុកនិងពេញផ្លូវដោយ ដីខ្សាច់ជ្រុះធ្លាក់ ពីឡានប្រឡាក់ផ្លូវ យ៉ាងអាក្រក់មើលបំផុត ពេលក្ដៅហុយ សំពោងនិងខ្ទាត ចូលភ្នែកអ្នកជិះម៉ូតូជាញឹកញយ ដូចនេះសូមថ្នាក់លើជួយមើលផង៕

អត្ថបទដែលជាប់ទាក់ទង