អភិបាលខណ្ឌប្ញស្សីកែវ នាំយកអំណោយ ចែកជូនដល់ប្រជាពលរដ្ឋ ងាយរងគ្រោះ ចំនួន ២៥ គ្រួសារ រស់នៅសង្កាត់ទួលសង្កែទី២
ភ្នំពេញ៖នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ គណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ បានរៀបចំពិធីចែក អំណោយដ៏ថ្លៃថ្លាបំផុត របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ ប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន ២៥ គ្រួសារ រស់នៅសង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
ពិធីខាងលើនេះក្រោមអធិបតីភាព លោក ឯក ឃុនដឿន អភិបាលខណ្ឌប្ញស្សីកែវ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ និងក្រុមការងារ ក.ក្រ.ក សង្កាត់។
នាឱកាសនៃការចុះសួរសុខទុក្ខនេះ ក្រុមការងារ ដឹកនាំដោយលោក អភិបាលខណ្ឌប្ញស្សីកែវបានពាំនាំនូវ អំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្ដេចប្រធានកាកបាទក្រហមកម្ពុជា មកឧបត្ថម្ភដល់ បងប្អូនទាំង ២៥ គ្រួសារ ដោយក្នុង ០១ គ្រួសារៗ ទទួលបាន រួមមាន ៖ អង្ករ ២៥ គ.ក មី ០១ កេស ត្រីខ ០១ យួរ , ឃីត ០១ កញ្ចប់ , ម៉ាស់ ២៥ សន្លឹក , ជែល ០១ ដបធំ , ទឹកត្រី-ទឹកស៊ីអ៉ីវ ០២ យួរ និងថវិកា ចំនួន ២០.០០០ រៀល៕