ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

៦ថ្ងៃ នៃយុទ្ធនាការចុះរៀបចំសណ្ដាប់ធ្នាប់នៅផ្លូវជុំវិញផ្សារដើមគរ ផ្លូវមួយចំនួនត្រូវបានរំដោះ

194

ភ្នំពេញ៖ ៦ថ្ងៃ នៃយុទ្ធនាការចុះរៀបចំសណ្ដាប់ធ្នាប់នៅផ្លូវជុំវិញផ្សារដើមគរ ស្ថិតក្នុងសង្កាត់ផ្សារដើគរ ខណ្ឌទូលគោក ឃើញថា ផ្លូវមួយចំនួនត្រូវបានរំដោះ ដើម្បីអោយប្រជាពលរដ្ឋបានធ្វើដំណើរហើយ ក្រោយពីផ្លូវមួយចំនួននោះត្រូវបានរំលោភដោយអ្នកលក់ដូរ ជាច្រើនឆ្នាំកន្លងមកនេះ។

   លោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ ដែលជាអ្នកដឹកនាំក្រុមកាេងារចុះធ្វើការងារនេះជាប្រចាំប្រមាណ១សប្តាហ៍មកនេះ បានអោយដឹងថា នៅថ្ងៃទី៦ នៃយុទ្ធនាការចុះរៀបចំសណ្ដាប់ធ្នាប់នៅផ្លូវជុំវិញផ្សារដើមគ ស្ថានភាពល្អប្រសើរ ។ ប៉ុន្តែលោកសូមបងប្អូនអ្នកប្រមូលសំរាម ពន្លឿនកិច្ចការរបស់ខ្លួនបន្ថែមទៀត ដើម្បីឱ្យដងផ្លូវរបស់យើងមានទាំងសណ្ដាប់ធ្នាប់ រៀបរយល្អ និងអនាម័យស្អាត។

   ប្រធានគណកម្មការផ្សារដើមគរ លោកឈួន​ ឆាយារិទ្ធ បានអោយដឹងថា ផ្លូវលេខ ៣៣៦ ខាងជេីងផ្សារដេីមគរដែលកន្លងមក ត្រូវបានបងប្អូនប្រជាពលរដ្ឋ នាំគ្នាលក់ដូរ នៅលេីទ្រូងផ្លូវនោះ  ក្នុងនាមលោកជា ប្រធានគណកម្មការផ្សារ សូមសន្យាថា ចាប់ពីពេលនេះតទៅ គ្មានទេ ការលក់ដូរនៅលេីទ្រូងផ្លូវ ចាប់ពីម៉ោង ៦ព្រឹក ដល់ម៉ោង៦ ល្ងាច ដើម្បីទុកទ្រូងផ្លូវអោយប្រជាពលរដ្ឋធ្វើចររាចរណ៏បានជារៀងរហូតទៅ ៕

អត្ថបទដែលជាប់ទាក់ទង