ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខណ្ឌបឹងកេងកង បើកកិច្ចប្រជុំគណៈបញ្ជាការ ឯកភាពខណ្ឌពង្រឹង ការងារសន្តិសុខក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

44

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី០៦ខែមេសាឆ្នាំ២០២២នេះ នៅសាលាខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញដោយរដ្ឋបាលខណ្ឌបឹងកេងកង បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកង ។

កិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌនាពេលនេះដោយមានការចូលរួមពីសំណាក់លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង និង ជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ និងមានការចូលរួមស្ដាប់ទទួលផែនការពីសំណាក់អស់លោក-លោកស្រីអភិបាលរងខណ្ឌ លោកនាយក-នាយករងរដ្ឋបាល ប្រធាន-អនុប្រធានការិយាល័យ លោកអធិការរងនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ សង្កាត់ទាំង០៧ លោកប្រធានផ្សារទាំង០២គឺផ្សារបឹងកេងកងនិងផ្សារអូឡាំពិកព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

កិច្ចប្រជុំគណៈបញ្ជាការខណ្ឌបឹងកេងកងនាថ្ងៃដោយលើកយករបៀបវារៈសំខាន់ៗដូចខាងក្រោម៖
ពោលគឺទី១.ដោយផ្ដោតលើការងាអនាម័យ បរិស្ថាននៅក្នុងមូលដ្ឋានពិសេសនៅតាមទីផ្សារនិងតាមដងផ្លូវ។
ទី២.ចំពោះការងារសន្តិសុខ សណ្ដាប់ធ្នាប់ត្រូវពង្រឹងការងារនេះទ្វេរដងសម្រាប់ឱកាសពិធីបុណ្យចូលឆ្នាំថ្មីខាងមុខនេះពោលគឺនៅ៨ទៅ៩ថ្ងៃទៀតប៉ុណ្ណោះដល់ថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិហើយបងប្អូនប្រជាជនទូទៅគាត់ទៅលេងឯស្រុកកំណើតនិងទៅដើរលេងកម្សាន្តតាមកន្លែងកម្សាន្តនានានៅភ្នំពេញនិងទៅវត្តនានាក្នុងរាជធានីភ្នំពេញផងដែរ។

ក្នុងឱកាសនោះលោកអភិបាលខណ្ឌបឹងកេងកងធឹម សំអាន បានមានមតិលើកឡើងដោយសង្កត់ធ្ងន់ថាដោយស្នើដល់អស់លោក លោកស្រីដែលមានវត្តមាននៅពេលនេះត្រូវទទួលផែនការយកទៅអនុវត្តន៍អោយមានប្រសិទ្ធិភាពខ្ពស់ដោយរក្សាការពាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈអោយបានល្អប្រសើរនាឱកាសពិធីបុណ្យចូលឆ្នាំថ្មីនៅឆ្នាំនេះគឺឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ឆ្នាំ២០២២៕

អត្ថបទដែលជាប់ទាក់ទង