គណបក្សប្រជាជន បម្រើប្រជាជន ដោយស្មោះស្ម័គ្រ
ភ្នំពេញ៖ ឯកឧត្តមហ៊ុន ម៉ានី បានមានប្រសាសន៍ថា យើងប្រឹងប្រែងណាស់ដើម្បីការពារអាយុជីវិតប្រជាជន ជាពិសេសពេលយើងកំពុងឆ្លងកាត់ ការលំបាកនៃការរីករាលដាលជំងឺកូវីដ១៩ ហើយយើងបានមើលឃើញសកម្មភាពនៃការអនុវត្តការងារជាក់ស្តែងទាំងអស់គ្នា។
ប្រសិនបើយើងគិតពីការចាក់វ៉ាក់សាំងកូវីដ១៩ មិនថាវ៉ាក់សាំងណានោះទេ សំខាន់យើងមានវ៉ាក់សាំងចាក់ជូនប្រជាជន។ ទោះបីជាកម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងជាង ៩២ភាគរយហើយក៏ដោយ ក៏រាជរដ្ឋាភិបាលនៅតែបន្តបញ្ជាទិញវ៉ាក់សាំងបន្ថែមដើម្បីចាក់ជូនប្រជាពលរដ្ឋជាបន្តបន្ទាប់។
បន្ថែមលើសពីនេះទៅទៀតនោះ ប្រសិនបើយើងត្រឡប់ទៅមើលវិធានការណ៍នានារបស់រាជរដ្ឋាភិបាល រួមទាំងការបិទខ្ទប់នានា យើងប្រាកដជាយល់អំពីចេតនារបស់ថ្នាក់ដឹកនាំ ដែលចង់ឲ្យប្រជាជនបានសុខ ឬបានចាកផុតពីការឆ្លងមេរោគទាំងអស់នោះ ព្រមទាំងធ្វើយ៉ាងណារក្សាលំនឹងសេដ្ឋកិច្ច និងស្ថិរភាពសង្គម។ ទន្ទឹមនឹងពេលដែលប្រជាជនបាននៅក្នុងផ្ទះដើម្បីឲ្យបានជៀសពីមេរោគ តែមន្រ្តី កងកម្លាំង និងអាជ្ញាធរមិនត្រឹមតែមិនបានសម្រាកនៅផ្ទះនោះទេ តែពួកគាត់ខំប្រឹងប្រែងទាំងថ្ងៃទាំងយប់ដើម្បីអនុវត្តការងារ ថែមទាំងត្រូវប្រឈមមុខខ្ពស់នៃការឆ្លងជំងឺកូវីដ១៩ទៀតផង។ ចេញពីវិធានការណ៍ទាំងអស់នោះហើយ ទើបយើងមានលទ្ធភាពបើកប្រទេសមកស្ថានភាពធម្មតាវិញ ជាពិសេសបងប្អូនបានសប្បាយរីករាយក្នុងការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី និងការជួបជុំនានា ក្នុងពេលដែលប្រទេសមួយចំនួនកំពុងតែជួបប្រទះអត្រាឆ្លងខ្ពស់នៃការរាតត្បាតនៅឡើយ។
តើមានគណបក្សណាផ្សេងក្រៅពីគណបក្សប្រជាជនកម្ពុជាដែលបានធ្វើសកម្មភាពការងារដើម្បីសេចក្តីសុខ និងភាពរីកចម្រើនរបស់ប្រជាជនយើង? ឬពួកគេមានតែបង្កចលាចលទៅវិញទេ?
ពិធីសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជន ខណ្ឌមានជ័យ ខណ្ឌច្បារអំពៅ ខណ្ឌឫស្សីកែវ និងខណ្ឌព្រែកព្នៅ នៅថ្ងៃទី 6 ខែមេសាឆ្នាំ 2022៕