ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈបញ្ជាការឯកភាព ខណ្ឌចំការមន បើកកិច្ចប្រជុំដាក់ផែនការ ការពាររក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងភូមិសាស្ត្រខណ្ឌចំការមន នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

60

ភ្នំពេញ៖នៅសាលាខណ្ឌចំការមនកាលពីរសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២នេះរដ្ឋបាលខណ្ឌចំការមន បានរៀបចំកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន ក្រោមអធិបតីភាពលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន និងជាប្រធានគណៈបញ្ជាឯកភាពរដ្ឋបាលខណ្ឌ ដោយមានការចូលរួមពីលោក-លោកស្រីអភិបាលរងខណ្ឌ, លោកនាយករដ្ឋបាលខណ្ឌ, លោកអធិការរងនគរបាលខណ្ឌ, លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ, លោកប្រធានយោធាភូមិភាគពិសេសប្រចាំខណ្ឌ, លោក-លោកស្រីប្រធានការិយាល័យ-អង្គភាពទាំង១២, លោកចៅសង្កាត់ទាំង០៥, ប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ទាំង០៥, លោកប្រធានមណ្ឌលសុខភាពផ្សារដើមថ្កូវ និងមន្ត្រីពាក់ព័ន្ធ។

កិច្ចប្រជុំខាងលើ មានខ្លឹមសាររបៀបវារៈដូចខាងក្រោម៖
១-មតិស្វាគមន៍បើកអង្គប្រជុំរបស់លោកអភិបាលខណ្ឌ
២-ផែនការពាររក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងភូមិសាស្ត្រខណ្ឌចំការមន នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
៣-ការចូលរួមសង្ក្រានវត្តភ្នំ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ និងការររៀបចំកម្មវិធីសប្បាយតាមវត្តអារាមនានា ក្នុងមូលដ្ឋានខណ្ឌចំការមន
៤-ការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ ក្នុងមូលដ្ឋានខណ្ឌចំការមន
៥បញ្ហាផ្សេងៗ

បញ្ហាគ្រឿងញៀន ល្បែងស៊ីសង ក្មេងទំនើង ក្នុងមូលដ្ឋានខណ្ឌចំការមន
បញ្ហាអគ្គិភ័យ
ការងារតុបតែងលម្អ តាមអង្គភាព គេហដ្ឋាន ក្នុងមូលដ្ឋានខណ្ឌចំការមន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ៕

អត្ថបទដែលជាប់ទាក់ទង